ដូចជាគ្មានអ្នកណាស្គាល់ តែមនុស្សទាំងអស់បានស្គាល់យ៉ាងច្បាស់ ដូចជាហៀបនឹងស្លាប់ តែមើល៍ យើងមានជីវិត ដូចជាត្រូវគេធ្វើទោស តែមិនដល់ស្លាប់ទេ។
មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្តូអ៊ីក ក៏បានសន្ទនាជាមួយលោក ខ្លះពោលថា៖ «តើអ្នកដែលនិយាយប៉ប៉ាច់ប៉ប៉ោចនេះចង់និយាយពីអ្វី?» ខ្លះទៀតពោលថា៖ «មើលទៅដូចជាគាត់ប្រកាសពីព្រះពួកបរទេស»។ ដ្បិតលោកកំពុងប្រកាសអំពីព្រះយេស៊ូវ និងអំពីការរស់ពីស្លាប់។
អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សជាច្រើន មិនត្រឹមតែនៅក្រុងអេភេសូរនេះប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយពោលថា ព្រះដែលដៃមនុស្សធ្វើ មិនមែនជាព្រះឡើយ។
ផ្ទុយទៅវិញ គេឈ្លោះនឹងគាត់អំពីសាសនារបស់គេ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូវ ដែលស្លាប់ទៅហើយ តែលោកប៉ុលអះអាងថានៅរស់តែប៉ុណ្ណោះ។
ទូលបង្គំគ្មានអ្វីច្បាស់លាស់ ដើម្បីសរសេរថ្វាយព្រះអម្ចាស់នៃទូលបង្គំ អំពីសំណុំរឿងរបស់គាត់សោះ។ ហេតុនេះហើយបានជាទូលបង្គំនាំគាត់មកជួបអស់លោក ជាពិសេសមកជួបព្រះករុណាព្រះបាទអ័គ្រីប៉ា ដើម្បីកាលណាបានសួរចម្លើយគាត់រួចហើយ នោះទូលបង្គំអាចមានរឿងខ្លះនឹងសរសេរ។
ដោយអំណាចនៃទីសម្គាល់ និងការអស្ចារ្យក្ដី ដោយសារព្រះចេស្តានៃព្រះវិញ្ញាណរបស់ព្រះ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទនៅគ្រប់ទីកន្លែង ចាប់ពីក្រុងយេរូសាឡិម រហូតទៅដល់ស្រុកអ៊ីលីរីកុន។
ដូចមានសេចក្តីចែងទុកមកថា៖ «ដោយព្រោះព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច គេរាប់យើងទុកដូចជាចៀមដែលត្រូវគេយកទៅសម្លាប់ »។
ប៉ុន្តែ ពេលព្រះអម្ចាស់ជំនុំជម្រះយើង នោះទ្រង់វាយផ្ចាលយើង ដើម្បីកុំឲ្យយើងជាប់ទោសជាមួយលោកីយ៍។
បងប្អូនអើយ ខ្ញុំស្បថដោយអំនួតដែលខ្ញុំអួតពីអ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងថា ខ្ញុំស្លាប់រាល់ថ្ងៃ។
ដ្បិតខ្ញុំគិតថា ព្រះបានដាក់យើង ដែលជាពួកសាវកឲ្យនៅក្រោយគេបង្អស់ ដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិត ព្រោះយើងបានត្រឡប់ជាទស្សនីយភាពបង្ហាញឲ្យមនុស្សលោកឃើញ ទាំងពួកទេវតា ទាំងមនុស្សលោក។
ដ្បិតទោះបើខ្ញុំមិនប្រសប់ខាងពាក្យសម្ដីក៏ដោយ ក៏ខ្ញុំមិនខ្សត់ខាងចំណេះដឹងនោះដែរ ហើយក្នុងគ្រប់ការទាំងអស់ យើងបានសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ច្បាស់គ្រប់ជំពូក។
យើងបានលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស យើងមិនប្រព្រឹត្តដោយល្បិចកល ឬបំប្លែងព្រះបន្ទូលរបស់ព្រះឡើយ គឺយើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សទាំងអស់ ដោយបើកសម្ដែងសេចក្តីពិត នៅចំពោះព្រះ។
ដូច្នេះ ដោយស្គាល់ការកោតខ្លាចព្រះអម្ចាស់ នោះយើងខំប្រឹងបញ្ចុះបញ្ចូលមនុស្សឲ្យជឿ តែខ្លួនយើងបានបង្ហាញឲ្យឃើញច្បាស់នៅចំពោះព្រះ ហើយខ្ញុំសង្ឃឹមថា យើងក៏បានបង្ហាញឲ្យឃើញច្បាស់ដល់មនសិការរបស់អ្នករាល់គ្នាដែរ។