Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ កូរិនថូស 11:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​សូម​ប្រាប់ ដោយ​សេចក្តី​ពិត​របស់​ព្រះ‌គ្រីស្ទ​ដែល​នៅ​ក្នុង​ខ្ញុំ​ថា គ្មាន​អ្នក​ណា​អាច​នឹង​បំបាត់​សេចក្តី​អំនួត​របស់​ខ្ញុំ​នេះ នៅ​ក្នុង​ស្រុក​អាខៃ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

21 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ពេល​លោក​កាលី‌យ៉ូ​ធ្វើ​ជា​អភិបាល​ជាតិ​រ៉ូម​នៅ​ស្រុក​អាខៃ ពួក​សាសន៍​យូដា​ព្រួត​គ្នា​ទាស់​នឹង​លោក​ប៉ុល ហើយ​នាំ​លោក​ទៅ​សាលាក្តី

កាល​លោក​អ័ប៉ុ‌ឡូស​មាន​បំណង​ចង់​ទៅ​ស្រុក​អាខៃ ពួក​បង‌ប្អូន​ក៏​លើក​ទឹក​ចិត្ត​គាត់ ហើយ​សរសេរ​សំបុត្រ​ផ្ញើ​ទៅជម្រាប​ពួក​សិស្ស​នៅ​ទី​នោះ ឲ្យ​ទទួល​គាត់ដោយ​រាក់​ទាក់។ ពេល​ទៅ​ដល់ គាត់​ក៏​ជួយ​យ៉ាង​ច្រើន​ដល់​អស់​អ្នក​ដែល​ជឿ​នៅ​ទី​នោះ ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ។

ព្រះ​ដែល​ខ្ញុំ​បម្រើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ទ្រង់​ជា​ស្មរ​បន្ទាល់​របស់​ខ្ញុំ​ថា ខ្ញុំ​តែង​តែ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា​ជានិច្ច នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ

សូម​ជម្រាប​សួរ​ក្រុម​ជំនុំ ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​ពួក​គាត់​ផង។ សូម​ជម្រាប​សួរ​លោក​អេ‌ប៉ាយ‌នេត ជា​ស្ងួន‌ភ្ងា​របស់​ខ្ញុំ ដែល​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌គ្រីស្ទ​នៅ​ស្រុក​អាស៊ី

ខ្ញុំ​និយាយ​សេចក្តី​ពិត​ក្នុង​ព្រះ‌គ្រីស្ទ ខ្ញុំ​មិន​កុហក​ទេ មន​សិកា​របស់​ខ្ញុំ​ធ្វើ​បន្ទាល់​ជា​មួយ​ខ្ញុំ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា

បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ជ្រាប​ហើយ​ថា ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស ជា​ផល​ដំបូង​នៅ​ស្រុក​អា​ខៃ ហើយ​គេ​បាន​ដាក់​ខ្លួន​បម្រើ​ដល់​ពួក​បរិសុទ្ធ។

ប៉ុល ជា​សាវក​របស់​ព្រះ‌គ្រីស្ទ‌យេស៊ូវ តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ និង​ធីម៉ូថេ ជា​បង‌ប្អូន​យើង សូម​ជម្រាប​មក​ក្រុម​ជំនុំ​របស់​ព្រះ ដែល​នៅ​ក្រុង​កូរិន‌ថូស ព្រម​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់ ដែល​នៅ​ស្រុក​អាខៃ​ទាំង​មូល។

ខ្ញុំ​សូម​យក​ព្រះ​ជា​សាក្សី​ពី​ចិត្ត​ខ្ញុំ​ថា ដែល​ខ្ញុំ​មិន​ទាន់​មក​ក្រុង​កូរិន‌ថូស​ទៀត គឺ​ដោយ​ប្រណី​ដល់​អ្នក​រាល់​គ្នា

យើង​មិន​អួត​ហួស​កម្រិត គឺ​មិន​អួត​ពី​ការ​នឿយ​ហត់​របស់​អ្នក​ដទៃ​នោះ​ឡើយ ដ្បិត​យើង​សង្ឃឹម​ថា ពេល​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចម្រើន​ឡើង នោះ​កិច្ច‌ការ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​ទូលំ​ទូលាយ​ជា​បរិបូរ​ឡើង​ដែរ

តែ​អ្វី​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​ក៏​នឹង​ធ្វើ​តទៅ​មុខ​ទៀត​ដែរ ដើម្បី​នឹង​ដក​ឱកាស​ចេញ​ពី​ពួក​អ្នក​ដែល​ចង់​បាន​ឱកាស​ដូច​យើង ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​តាម​អ្វី​ដែល​គេ​អួត​នោះ។

ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ដែល​មាន​ព្រះ‌ពរ​អស់​កល្ប​ជា‌និច្ច ទ្រង់​ជ្រាប​ថា ខ្ញុំ​មិន​កុហក​ទេ។

តើ​អ្នក​រាល់​គ្នា​ធ្លាប់​គិត​ស្មាន​រហូត​មក​ថា យើង​កំពុង​និយាយ​ដោះសា​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ឬ? ឱ​ពួក​ស្ងួន‌ភ្ងា​អើយ យើង​និយាយ​ក្នុង​ព្រះ‌គ្រីស្ទ​នៅ​ចំពោះ​ព្រះ ហើយ​យើង​ធ្វើ​អ្វីៗ​ទាំង​អស់ សម្រាប់​តែ​នឹង​ស្អាង​ចិត្ត​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ។

ដ្បិត​ខ្ញុំ​ស្គាល់​ចិត្ត​សង្វាត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​អួត​ពី​អ្នក​រាល់​គ្នា​ប្រាប់​អ្នក​ស្រុក​ម៉ា‌សេ‌ដូន​ថា អ្នក​ស្រុក​អាខៃ​បាន​ប្រុង​ប្រៀប​ជា​ស្រេច តាំង​ពី​ឆ្នាំ​មុន​ម៉្លេះ ហើយចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​បាន​ជំរុញ​ចិត្ត​មនុស្ស​ជា​ច្រើន។

សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​នេះ នៅ​ចំពោះ​ព្រះ​ហើយ ខ្ញុំ​មិន​កុហក​ទេ។

ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌គ្រីស្ទ ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​ព្រះ‌គ្រីស្ទ​វិញទេ​តើ​ដែល​រស់​នៅ​ក្នុង​ខ្ញុំ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ គឺខ្ញុំ​រស់​ដោយ​ជំនឿ​ដល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​សម្រាប់​ខ្ញុំ។

អ្នក​រាល់​គ្នា និង​ព្រះ​ផង​ដែរ​ជា​ស្មរ​បន្ទាល់ អំពី​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ គឺ​យើង​ប្រព្រឹត្ត​ដោយ​បរិសុទ្ធ សុចរិត និង​ឥត​កន្លែង​បន្ទោស​បាន

អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច​បញ្ជើ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ‌លន់​ឡើយ ដ្បិត​មាន​ព្រះ​ជា​សាក្សី​ស្រាប់។

ដ្បិត​ព្រះ‌អង្គ​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស និង​ជា​សាវក​សម្រាប់​ការ​នេះ​ឯង គឺ​ជា​គ្រូ​បង្រៀន​ពួក​សាសន៍​ដទៃ ដោយ​ជំនឿ និង​សេចក្ដី​ពិត (ខ្ញុំ​និយាយ​ពិត មិន​កុហក​ទេ)។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម