អ្នកបម្រើជម្រាបទៅលោកសូលទៀតថា៖ «មើល៍ ខ្ញុំមានប្រាក់មួយភាគបួនសេកែលនៅដៃ ខ្ញុំនឹងជូនដល់លោក ឲ្យលោកបង្ហាញផ្លូវយើង»។
ដូច្នេះ ស្ដេចមានរាជឱង្ការទៅអ្នកសំណព្វរបស់ព្រះថា៖ «អញ្ជើញទៅផ្ទះខ្ញុំ សម្រាកបន្តិចសិន ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក»។
ចូរយកនំបុ័ងដប់ដុំ និងនំផ្អែមខ្លះ ហើយទឹកឃ្មុំមួយដប ទៅរកលោក លោកនឹងប្រាប់ឯងឲ្យដឹងជាកូននេះនឹងទៅជាយ៉ាងណា»។
បាវនោះឆ្លើយថា៖ «មើល៍ មានអ្នកសំណព្វរបស់ព្រះម្នាក់នៅក្រុងនេះ ជាអ្នកដែលគេរាប់អានគ្រប់គ្នា ឯអស់ទាំងសេចក្ដីណាដែលលោកថា នោះរមែងកើតមកជាមិនខាន ដូច្នេះ សូមយើងទៅឯណោះចុះ ប្រហែលជាលោកនឹងប្រាប់យើងពីផ្លូវដែលត្រូវទៅបាន»។