១ សាំយូអែល 9:27ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦កាលគេកំពុងតែចុះទៅជិតដល់ទីចុងក្រុងហើយ នោះលោកសាំយូអែលប្រាប់លោកសូលថា៖ «ចូរប្រាប់ឲ្យអ្នកបម្រើរបស់អ្នកដើរទៅមុនយើងទៅ ពេលគេទៅហើយ ចូរអ្នកឈប់សិន ដើម្បីឲ្យខ្ញុំបានប្រាប់ឲ្យអ្នកដឹងពីព្រះបន្ទូលរបស់ព្រះ»។ សូមមើលជំពូក |
លោកសាំយូអែលបានយកប្រេងមួយដប ហើយចាក់លើក្បាលលោកសូល រួចថើបគាត់ដោយពោលថា៖ «តើព្រះយេហូវ៉ាមិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្រអ៊ីស្រាអែលទេឬ? អ្នកនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់ព្រះយេហូវ៉ា ហើយអ្នកនឹងសង្គ្រោះគេពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវដែលនៅជុំវិញ ទីសម្គាល់នេះអ្នកនឹងដឹងថា ព្រះយេហូវ៉ាពិតជាបានតែងតាំងអ្នក ឲ្យធ្វើជាមេគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គមែន។