១ សាំយូអែល 8:6ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦តែដំណើរដែលគេសូមឲ្យតាំងស្តេចឡើងសម្រាប់គ្រប់គ្រងលើគេ នោះមិនគាប់ចិត្តដល់សាំយូអែលទេ ហើយលោកក៏អធិស្ឋានដល់ព្រះយេហូវ៉ា សូមមើលជំពូក |
ប៉ុន្តេ នៅថ្ងៃនេះ អ្នករាល់គ្នាបានបោះបង់ចោលព្រះរបស់អ្នក ដែលព្រះអង្គបានសង្គ្រោះអ្នក ឲ្យរួចពីគ្រប់ទាំងគ្រោះថ្នាក់ និងសេចក្ដីវេទនារបស់ឯង ឥឡូវនេះ អ្នករាល់គ្នាបានទូលព្រះអង្គថា "សូមតាំងស្តេចឲ្យសោយរាជ្យលើយើងរាល់គ្នាវិញ" ដូច្នេះ ចូរអ្នករាល់គ្នាឈរនៅចំពោះព្រះយេហូវ៉ា តាមពូជអំបូរ តាមពួកឯងទាំងពាន់ៗចុះ»។
តើនេះមិនមែនជារដូវចម្រូតស្រូវភោជ្ជសាលីទេឬ? តែខ្ញុំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ឲ្យព្រះអង្គបានធ្វើឲ្យមានផ្គរលាន់ និងទឹកភ្លៀងមក នោះអ្នករាល់គ្នានឹងដឹង ហើយឃើញជាក់ថា ទោសរបស់អ្នករាល់គ្នាជាធ្ងន់ក្រៃលែង នៅព្រះនេត្រព្រះយេហូវ៉ា ដោយបានសូមស្តេច ឲ្យសោយរាជ្យលើអ្នករាល់គ្នានេះ»។