ទ្រង់នឹងតម្រូវខ្លះឲ្យធ្វើជាមេលើមួយពាន់នាក់ និងជាមេលើហាសិបនាក់ ហើយខ្លះឲ្យភ្ជួរស្រែច្រូតចម្រូត ខ្លះទៀតឲ្យធ្វើគ្រឿងសស្ត្រាវុធ និងប្រដាប់សម្រាប់រាជរថទ្រង់
ព្រះបាទសាឡូម៉ូនក៏មាននាយកដប់ពីរនាក់ ត្រួតលើពួកអ៊ីស្រាអែលទាំងអស់ ជាអ្នកសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច និងពួកដំណាក់របស់ទ្រង់ ម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារអស់មួយខែក្នុងមួយឆ្នាំ។
លោកម៉ូសេខឹងនឹងពួកមេទ័ព គឺពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយ ដែលវិលមកពីច្បាំងនោះ។
ព្រះអង្គមានរាជឱង្ការទៅពួកមហាតលិកដែលឈរជុំវិញនោះថា៖ «នែ៎ ពួកបេនយ៉ាមីនអើយ ចូរស្តាប់យើង តើកូនអ៊ីសាយនោះនឹងចែកស្រែចម្ការឲ្យដល់ឯងគ្រប់គ្នាឬ? តើវានឹងតាំងឯងទាំងអស់ឲ្យធ្វើជាមេទ័ពលើមួយពាន់នាក់ ហើយលើមួយរយនាក់ឬ?
ទ្រង់នឹងយកកូនស្រីៗរបស់អ្នករាល់គ្នា ឲ្យធ្វើជាអ្នកអប់គ្រឿងក្រអូប ជាអ្នកដាំបាយ ហើយដុតនំ។