ដូច្នេះ ចូរធ្វើរទេះមួយថ្មី និងយកគោញីពីរ ដែលបំបៅកូន ឥតដែលមានអ្នកណាយកនឹមមកទឹមនៅឡើយ រួចឲ្យទឹមនឹងរទេះនោះ ហើយដេញកូនពីវាឲ្យទៅផ្ទះវិញ។
គេដាក់ហិបរបស់ព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីណាដាប់ ដែលនៅលើភ្នំ។ អ៊ុសា និងអ័ហ៊ីយ៉ូរជាកូនអ័ប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
គេយកហិបនៃព្រះដាក់លើរទេះថ្មី នាំចេញពីផ្ទះអ័ប៊ីណាដាប់មក មានអ៊ុសា និងអ័ហ៊ីយ៉ូរ ជាអ្នកបរ។
«នេះជាបញ្ញត្តិច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មក គឺថា ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យយកគោក្រមុំសម្បុរទង់ដែងមួយ ដែលឥតខ្ចោះ គ្មានស្លាកស្នាម ហើយមិនទាន់មានអ្នកណាទឹមនៅឡើយ។
ទីក្រុងណាដែលឃើញថា នៅជិតខ្មោចនោះជាងគេ ពួកចាស់ទុំរបស់ក្រុងនោះ ត្រូវយកគោស្ទាវមួយ ដែលមិនទាន់ប្រើការ ឬទឹមនៅឡើយ
ដឹកចុះទៅក្នុងជ្រោះដែលមានទឹកហូរ ជាកន្លែងមិនដែលភ្ជួររាស់ ឬសាបព្រោះ ហើយត្រូវបំបាក់កគោនោះនៅក្នុងជ្រោះ។