អេលីមានអាយុកៅសិបប្រាំបីឆ្នាំហើយ ភ្នែកលោកក៏មើលអ្វីមិនសូវឃើញ។
ពេលលោកអ៊ីសាកចាស់ទៅ ភ្នែកក៏ងងឹត រហូតដល់មើលមិនឃើញ លោកបានហៅអេសាវ ជាកូនច្បងមក ហើយប្រាប់ថា៖ «កូនអើយ» អេសាវឆ្លើយថា៖ «បាទ លោកពុក!»។
មហេសីរបស់យេរ៉ូបោមក៏ធ្វើដូច្នោះ ព្រះនាងក្រោកឡើងទៅផ្ទះអ័ហ៊ីយ៉ា នៅក្រុងស៊ីឡូរ រីឯអ័ហ៊ីយ៉ា លោកមើលមិនឃើញទេ ព្រោះលោកចាស់ណាស់ហើយ ភ្នែកក៏ងងឹត។
អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក និងទុក្ខព្រួយទទេ អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន ហើយយើងខ្ញុំក៏ហើរទៅបាត់។
នៅពេលនោះ ភ្នែករបស់លោកអេលីចាប់ផ្តើមស្រវាំង មើលអ្វីមិនឃើញឡើយ លោកអេលីសម្រាកនៅក្នុងបន្ទប់របស់លោក
ពេលអេលីបានឮសូរសម្រែកនោះហើយ គាត់សួរថា៖ «តើសូរអឺងកងនេះជាអ្វី?» អ្នកនោះក៏ចូលជាប្រញាប់ទៅជម្រាបដល់លោកអេលី។