Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ សាំ‌យូ‌អែល 4:13

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​គាត់​ចូល​ទៅ​ដល់ លោកអេលី​កំពុង​អង្គុយ​ទន្ទឹង​ចាំ​នៅ​មាត់​ផ្លូវ ដ្បិត​លោក​មាន​ចិត្ត​ភ័យ​ញ័រ​ជា​ខ្លាំង ដោយ​ព្រោះ​ហិប​របស់​ព្រះ កាល​អ្នក​នោះ​បាន​ចូល​មក​ប្រាប់​ដំណឹង​ដល់​ពួក​ទី​ក្រុង​ហើយ គេ​ក៏​ស្រែក​ឡើង​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្រឡាញ់ ព្រះ​ដំណាក់​ដែល​ព្រះ‌អង្គ​គង់​នៅ និង​កន្លែង​ដែល​មាន​សិរី​ល្អ របស់​ព្រះ‌អង្គ​ស្ថិត​នៅ។

ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​អារ៉ូអ៊ើរ​អើយ ចូរ​ឈរ​ក្បែរ​ផ្លូវ​មើល​ចុះ ចូរ​សួរ​អ្នក​ដែល​រត់ ហើយ​ស្រី​ដែល​បាន​រួច​មក​ថា៖ តើ​មាន​អ្វី​កើត​ឡើង?

ដ្បិត​ពួក​សាសន៍​កាណាន និង​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​អស់​នឹង​ឮ​ពី​រឿង​នេះ ហើយ​នឹង​ឡោម​ព័ទ្ធ​យើងខ្ញុំ រួច​គេ​នឹង​កាត់​ឈ្មោះ​យើង​ខ្ញុំ​ចេញ​ពី​ផែន‌ដី។ ដូច្នេះ តើ​ព្រះ‌អង្គ​នឹង​ធ្វើ​យ៉ាង​ណា សម្រាប់​ព្រះ‌នាម​ដ៏​ធំ​របស់​ព្រះ‌អង្គ?»។

ក្រោយ​ដែល​គេ​បាន​បរិ‌ភោគ និងផឹក​នៅ​ស៊ីឡូរ​រួច​ហើយ នោះ​នាង​ហា‌ណា​ក៏​ក្រោក​ឡើង ហើយ​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ។ រី​ឯ​អេលី​ជា​សង្ឃ​កំពុង​អង្គុយ​នៅ​កន្លែង​របស់​លោក ជិត​សសរ​ទ្វារ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។

ពេល​អេលី​បាន​ឮ​សូរ​សម្រែក​នោះ​ហើយ គាត់​សួរ​ថា៖ «តើ​សូរ​អឺង‌កង​នេះ​ជា​អ្វី?» អ្នក​នោះ​ក៏​ចូល​ជា​ប្រញាប់​ទៅ​ជម្រាប​ដល់​លោកអេលី។

ពេល​អ្នក​នោះ​ដំណាល​ពី​ហិប​នៃ​ព្រះ​ដូច្នោះ​ហើយ នោះ​ស្រាប់​តែ​លោក​អេលី​ធ្លាក់​ចុះ​ពី​ជើង‌ម៉ា ផ្ងារ​ក្រោយ នៅ​កន្លែង​ដែល​លោក​អង្គុយ​ត្រង់​មាត់​ទ្វារ​នោះ បាក់​ក​ស្លាប់​ទៅ ព្រោះ​លោក​ចាស់​ណាស់​ហើយ ក៏​ធ្ងន់​ផង លោក​បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម