ប៉ុន្តែ ពេលពួកអ្នកនៅក្រុងយ៉ាបេស ក្នុងស្រុកកាឡាតបានឮនិយាយពីការដែលពួកភីលីស្ទីនធ្វើដល់សពរបស់សូល
ពេលនោះ អ្នកស្រុកនាំគ្នាមក ហើយចាក់ប្រេងតាំងដាវីឌឲ្យធ្វើជាស្តេចលើពួកយូដា។ មានគេទូលដល់ដាវីឌថា៖ «ពួកដែលបញ្ចុះអដ្ឋិរបស់ស្ដេចសូល នោះគឺជាពួកអ្នកនៅក្រុងយ៉ាបេស-កាឡាត »។
ពេលនោះ ព្រះបាទដាវីឌយាងទៅយកអដ្ឋិរបស់ស្តេចសូល និងយ៉ូណាថានបុត្ររបស់ទ្រង់ ពីពួកយ៉ាបេស-កាឡាត ដែលគេបានលួចយកពីទីធ្លាក្រុងបេត-សាន ជាកន្លែងដែលពួកភីលីស្ទីនបានព្យួរ នៅថ្ងៃដែលគេសម្លាប់ទ្រង់នៅភ្នំគីលបោ។
ប៉ុន្តែ ពេលពួកក្រុងយ៉ាបេស-កាឡាតបានឮពីគ្រប់ទាំងការដែលពួកភីលីស្ទីនបានធ្វើចំពោះស្ដេចសូល
ពេលនោះ គេសួរគ្នាទៀតថា៖ «ក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ តើមានណាមួយមិនបានឡើងមកឯព្រះយេហូវ៉ា នៅមីសប៉ាឬទេ?» នោះគេរកឃើញថា គ្មានអ្នកណាបានឡើងពីយ៉ាបេស-កាឡាត ចូលមកជំរំ ដើម្បីចូលរួមក្នុងអង្គប្រជុំឡើយ។