ក៏ចាប់ពួកស្រីៗ និងអស់អ្នកដែលរស់នៅក្នុងក្រុងនោះ ទាំងតូចទាំងធំ នាំទៅជាឈ្លើយ។ គេមិនបានសម្លាប់អ្នកណាម្នាក់ឡើយ គឺគ្រាន់តែនាំយកពួកគេទៅជាមួយ រួចបន្តដំណើរទៅមុខ។
ដោយពាក្យថា "ឯងនឹងមកបានតែត្រឹមនេះ នឹងហួសទៅទៀតមិនបាន រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ"។
៙ ពិតប្រាកដជាសេចក្ដីក្រេវក្រោធរបស់មនុស្ស នឹងសរសើរតម្កើងព្រះអង្គ ឯសំណល់សេចក្ដីក្រេវក្រោធ ព្រះអង្គនឹងពាក់ដូចជាខ្សែក្រវាត់។
ដាវីឌមិនទុកគេ ទោះប្រុសទោះស្រីក្តីឲ្យនៅរស់ ដើម្បីនឹងនាំមកក្រុងកាថទេ ព្រោះខ្លាចក្រែងគេផ្សាយដំណឹងថា ដាវីឌបានធ្វើដូច្នេះមួយៗ ក៏ធ្លាប់ធ្វើដូច្នោះចាប់តាំងពីវេលាដែលចូលមកនៅក្នុងស្រុកភីលីស្ទីននេះដែរ។
គ្មានបាត់អ្វីឡើយ ទោះតូច ឬធំ កូនប្រុស កូនស្រី ឬរបឹបទាំងប៉ុន្មានដែលគេប្លន់យកទៅនោះ ដាវីឌបានយកមកវិញទាំងអស់។
ពេលដាវីឌ និងពួកលោកបានមកដល់ ឃើញទីលំនៅបានឆេះអស់ ឯប្រពន្ធ និងកូនប្រុសកូនស្រី ក៏ត្រូវគេចាប់យកទៅជាឈ្លើយទាំងអស់ដែរ។