ដាវីឌចាប់បានរបស់ទាំងអស់ ដែលសាសន៍អាម៉ាឡេកបានប្លន់យកទៅនោះ ក៏បានប្រពន្ធទាំងពីរមកវិញដែរ។
លោកនាំយកទ្រព្យសម្បត្តិទាំងប៉ុន្មានមកវិញ ព្រមទាំងនាំឡុតជាក្មួយ និងទ្រព្យសម្បត្តិរបស់គាត់ ទាំងពួកស្ត្រី និងមនុស្សទាំងអស់មកជាមួយដែរ។
គេក៏នាំពួកទាហានរបស់ខ្លួនទាំងអស់ លើកចេញទៅច្បាំងនឹងអ៊ីសម៉ាអែល ជាកូននេថានា ក៏ប្រទះគ្នាត្រង់ស្រះធំនៅគីបៀន
ហើយជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំជាអ្នកបម្រើលោក បានរាប់ពលទ័ពដែលនៅក្រោមបញ្ជាយើងខ្ញុំ ពុំឃើញមានបាត់អ្នកណាម្នាក់ក្នុងពួកយើងខ្ញុំឡើយ។
រួចដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវដេញតាមពួកនោះឬទេ? តើនឹងបានទាន់គេឬទេ?»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនឹងចាប់បានមកវិញទាំងអស់ជាមិនខាន»។