១ សាំយូអែល 3:19ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦សាំយូអែលកាន់តែធំឡើង ព្រះយេហូវ៉ាក៏គង់ជាមួយ ហើយមិនឲ្យពាក្យទំនាយណាមួយរបស់លោកជ្រុះធ្លាក់បាត់ឡើយ សូមមើលជំពូក |
«សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលព្រះអង្គបានប្រទានសេចក្ដីសម្រាកដល់ពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ តាមគ្រប់ទាំងសេចក្ដីដែលព្រះអង្គបានសន្យា ឥតមានខ្វះព្រះបន្ទូលណាមួយ ក្នុងគ្រប់សេចក្ដីល្អ ដែលព្រះអង្គបានសន្យា ដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គនោះឡើយ។
យើងបញ្ជាក់ពាក្យសម្ដីដែលនិយាយនឹងអ្នកបម្រើយើង ហើយសម្រេចតាមសេចក្ដីប្រឹក្សារបស់ពួកអ្នក ដែលយើងបានថ្លែងពីក្រុងយេរូសាឡិមថា "ទីក្រុងនោះនឹងមានមនុស្សអាស្រ័យនៅ" និងអស់ទាំងទីក្រុងនៃស្រុកយូដាថា "ទីក្រុងទាំងនោះនឹងបានសង់ឡើងវិញ យើងនឹងលើកអស់ទាំងទីបាក់បែកនោះឡើង"។