Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ សាំ‌យូ‌អែល 29:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ពួក​មេ​ដឹកនាំ​របស់​ពួក​ភីលី‌ស្ទីន​ខឹង​នឹង​ទ្រង់ រួច​ទូល​ថា៖ «ចូរ​ឲ្យ​មនុស្ស​នេះ​ទៅ​វិញ​ទៅ ឲ្យ​ត្រឡប់​ទៅ​កន្លែង​ដែល​ទ្រង់​បាន​ឲ្យ​នៅ​នោះ​ទៅ កុំ​ឲ្យ​ចុះ​ទៅ​ទី​ចម្បាំង​ជា‌មួយ​យើង​ឡើយ ក្រែង​លោ​កំពុង​តែ​ច្បាំង គេ​បែរ​ជា​ត្រឡប់​មក​ទាស់​នឹង​យើង​វិញ នោះ​តើ​គេ​មិន​បាន​មេត្រី​នឹង​ចៅ‌ហ្វាយ​គេ ដោយ‌សារ​យក​ក្បាល​របស់​មនុស្ស​ទាំង​នេះ​ទេ​ឬ?

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ក៏​មាន​អ្នក​ខ្លះ​បាន​មក​ចូល​ខាង​ព្រះបាទ​ដាវីឌ​ដែរ គឺ​ក្នុង​វេលា​ដែល​ទ្រង់​ចេញ​ទៅ​ច្បាំង​នឹង​ស្ដេច​សូល ជា‌មួយ​ពួក​ភីលី‌ស្ទីន (តែ​មិន​បាន​ជួយ​គេ​ទេ ព្រោះ​ពួក​មេ​របស់​សាសន៍​ភីលី‌ស្ទីន គេ​បាន​ពិគ្រោះ​គ្នា រួច​បង្គាប់​ឲ្យ​ទ្រង់​ទៅ​វិញ ដោយ​ថា៖ «ក្រែង​គាត់​ចូល​ដៃ​ខាង​ស្ដេច​សូល ជា​ចៅ‌ហ្វាយ​គាត់​វិញ ហើយ​នាំ​ឲ្យ​យើង​អន្តរាយ»)។

នៅ​ពេល​ដែល​ទ្រង់​វិល​ទៅ​ក្រុង​ស៊ីកឡាក់​វិញ មាន​ពួក​ម៉ាណា‌សេ​ខ្លះ​ចូល​ខាង​ទ្រង់ គឺ​អ័ឌណា យ៉ូសា‌បាឌ យេឌី‌អែល មីកែល យ៉ូសា‌បាឌ អេលី‌ហ៊ូវ និង​ស៊ីល‌ថាយ ដែល​សុទ្ធ​តែ​ជា​មេ​លើ​ទ័ព​នៃ​ពួក​ម៉ាណា‌សេ​មួយ​ពាន់​នាក់។

ឥឡូវ​នេះ យើង ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដោយ​ប្រាជ្ញា ក្រែង​គេ​ចម្រើនគ្នា​ច្រើន​ឡើង ហើយ​ប្រសិន‌បើ​មាន​សង្គ្រាម​កើត​ឡើង ពួក‌គេ​មុខ​ជា​ចូល​ដៃ​ជា‌មួយ​ខ្មាំង​សត្រូវ​ដើម្បី​ច្បាំង​នឹង​យើង រួច​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។

ចៅហ្វាយ​ក៏​សរសើរ​អ្នកមើល​ខុស​ត្រូវ​ទុច្ចរិត​នោះ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​ដោយ​ឆ្លៀវ‌ឆ្លាត ដ្បិត​មនុស្ស​របស់​លោកីយ៍​នេះ គេ​មាន​ប្រាជ្ញា​ចំពោះ​ជំនាន់​គេ ជា​ជាង​មនុស្ស​របស់​ពន្លឺ​ទៅ​ទៀត។

រី​ឯ​ពួក​ហេព្រើរ​ដែល​នៅ​ជា‌មួយ​ពួក​ភីលី‌ស្ទីន ហើយ​បាន​ឡើង​មក​ក្នុង​ពួក​ទ័ព​ជា‌មួយ​គេ នោះ​ក៏​បែរ​មក​ខាង​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ជា‌មួយ​សូល និង​យ៉ូណា‌ថាន​វិញ។

នៅ​ថ្ងៃ​នោះ អ័គីស​បាន​ប្រទាន​ក្រុង​ស៊ីក‌ឡាក់​ឲ្យ​ដាវីឌ ហេតុ​នោះ​បាន​ជា​ក្រុង​ស៊ីក‌ឡាក់ នៅ​ជា​កម្មសិទ្ធិ​របស់​ស្តេច​យូដា រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

ព្រះបាទ​អ័គីស​មាន​រាជ‌ឱង្ការ​តប​ទៅ​ដាវីឌ​ថា៖ «យើង​ដឹង​ហើយ​ថា អ្នក​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​យើង ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ ប៉ុន្តែ ពួក​មេ​ដឹកនាំ​ភីលី‌ស្ទីន​បាន​សម្រេច​ថា "អ្នក​មិន​ត្រូវ​ឡើង​ទៅ​ទី​ចម្បាំង​ជា‌មួយ​យើង​ឡើយ"។

នៅ​ថ្ងៃ​ទី​បី ពេល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់​ស៊ីក‌ឡាក់ ពេល​នោះពួក​អាម៉ាឡេក​បាន​លុក​ចូល​តំបន់​ណេកិប ព្រម​ទាំង​ក្រុង​ស៊ីក‌ឡាក់ គេ​បាន​វាយ​ក្រុង​ស៊ីក‌ឡាក់ និង​ដុត​កម្ទេច​ចោល​អស់​រលីង​ហើយ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម