១ សាំយូអែល 28:20ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦រំពេចនោះ ស្តេចសូលក៏ដួលចុះដល់ដីទាំងជំហរ មានសេចក្ដីភ័យខ្លាចជាខ្លាំង ដោយឮពាក្យដែលសាំយូអែលបានប្រាប់ ហើយគ្មានកម្លាំងនៅសល់ទៀតឡើយ ព្រោះមិនបានសោយព្រះស្ងោយអស់ពេញមួយថ្ងៃមួយយប់មកហើយ។ សូមមើលជំពូក |
មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ដែលនៅជាមួយទ្រង់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន នៅថ្ងៃស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រារបស់ទ្រង់ នឹងបានទៅនៅជាមួយទូលបង្គំហើយ ព្រះយេហូវ៉ានឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរ»។