Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ សាំ‌យូ‌អែល 28:12

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ស្ត្រី​នោះ​បាន​ឃើញ​សាំយូ‌អែល គាត់​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ហើយ​ទូល​ស្តេច​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ? លោក​នេះ​ហើយ គឺ​ជា​ស្តេច​សូល»។

សូមមើលជំពូក ចម្លង

5 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រឹក​ឡើង ស្រាប់​តែ​ឃើញ​ថា​ជា​នាង​លេអា លោក​យ៉ាកុប​ពោល​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «ម្តេច​បាន​ជា​លោក​ឪពុក​ធ្វើ​ដាក់​ខ្ញុំ​ដូច្នេះ? តើ​ខ្ញុំ​បម្រើ​លោក​ឪពុក​មិន​មែន​ដើម្បី​ឲ្យ​បាន​នាង​រ៉ាជែល​ទេឬ? ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បញ្ឆោត​ខ្ញុំ?»

ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​អ័ហ៊ី‌យ៉ា​ថា៖ «មើល៍! មហេសី​របស់​យេរ៉ូ‌បោម​មក​សួរ​អ្នក ពី​ដំណើរ​កូន​ដែល​ឈឺ អ្នក​ត្រូវ​ប្រាប់​នាង»។ ពេល​ព្រះ​នាង​ចូល​មក ព្រះ​នាង​ក្លែង​ខ្លួន​ជា​ស្ត្រី​ផ្សេង​ទៀត។

បន្ទាប់​មក ស្ត្រី​នោះ​សួរ​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​ខាប​យក​អ្នក​ណា​មក​ឲ្យ​លោក?» ស្តេច​ឆ្លើយ​ថា៖ «សូម​ខាប​យក​សាំយូ‌អែល​មក​ឲ្យ​ខ្ញុំ»។

ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​ភ័យ​ខ្លាច​ឡើយ តើ​អ្នក​បាន​ឃើញ​អ្វី?» ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​ម្ចាស់​បាន​ឃើញ​ពួក​ព្រះ ឡើង​ពី​ដី​មក»។

ពេល​នោះ លោកសាំយូ‌អែល​បាន​ស្លាប់​ហើយ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​កាន់​ទុក្ខ ហើយ​បាន​បញ្ចុះ​សព​លោក​នៅ​ត្រង់​រ៉ាម៉ា ក្នុង​ទី​ក្រុង​របស់​លោក​រួច​ជា​ស្រេច។ ស្តេច​សូល​បាន​បណ្តេញ​ពួក​គ្រូ​ខាប​ទាំង​អស់ និង​ពួក​គ្រូ​អន្ទង​ខ្មោច​ចេញ​ពី​ស្រុក។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម