នោះលោកបានចាត់គេឲ្យទៅស៊ើបមើល ដើម្បីឲ្យដឹងប្រាកដថា ស្ដេចសូលបានយាងមកមែន។
«មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចចៀមនៅកណ្តាលហ្វូងចចក ដូច្នេះ ត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតដូចសត្វព្រាប។
លោកយ៉ូស្វេជាកូនរបស់លោកនុន បានចាត់បុរសពីរនាក់យ៉ាងសម្ងាត់ ឲ្យចេញពីស៊ីទីម ទៅស៊ើបការណ៍ ដោយប្រាប់ថា៖ «ចូរទៅសង្កេតមើលស្រុកនោះ និងក្រុងយេរីខូរផង»។ គេក៏ចេញទៅ ហើយចូលទៅស្នាក់នៅក្នុងផ្ទះរបស់ស្រីពេស្យាម្នាក់ ឈ្មោះរ៉ាហាប ។
ស្តេចសូលបានបោះទ័ពនៅលើភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងយេស៊ីម៉ូន ក្បែរផ្លូវ។ ប៉ុន្តែ ដាវីឌបានអាស្រ័យនៅក្នុងទីរហោស្ថាននោះដែរ ពេលបានដឹងថាស្តេចសូលតាមលោកដូច្នោះ
នោះដាវីឌរៀបចំចេញទៅកន្លែងដែលស្ដេចសូលបានបោះទ័ព លោកក៏ឃើញកន្លែងស្ដេចសូល និងអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ព្រះអង្គបានដេកនៅ ឯស្ដេចសូលបានផ្ទំនៅកណ្ដាលវង់ទីបោះទ័ព ហើយបណ្ដាទ័ពដេកនៅព័ទ្ធជុំវិញ។