១ សាំយូអែល 24:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដាវីឌទូលថា៖ «ហេតុអ្វីបានជាទ្រង់ស្តាប់តាមពាក្យអស់អ្នកដែលថា "ដាវីឌចង់ធ្វើឲ្យទ្រង់វិនាស"ដូច្នេះ? សូមមើលជំពូក |
ថ្ងៃនេះ ព្រះនេត្ររបស់ព្រះករុណាឃើញយ៉ាងណាហើយ ដែលព្រះយេហូវ៉ាបានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ នៅក្នុងរអាងភ្នំនេះក៏មានអ្នកខ្លះប្រាប់ឲ្យទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំបានប្រណីដល់ទ្រង់វិញ ដោយនិយាយថា "ទូលបង្គំមិនព្រមលើកដៃទាស់នឹងចៅហ្វាយរបស់ទូលបង្គំឡើយ ដ្បិតស្ដេចជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង"។
សូមព្រះករុណា ជាម្ចាស់នៃទូលបង្គំ ទ្រង់ព្រះសណ្តាប់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គបន្តិច ប្រសិនបើព្រះយេហូវ៉ា ដែលញុះញង់ព្រះករុណាឲ្យទាស់នឹងទូលបង្គំ នោះសូមទ្រង់ទទួលតង្វាយមួយចុះ តែបើជាពួកមនុស្សទេ នោះសូមឲ្យគេត្រូវបណ្ដាសានៅចំពោះព្រះយេហូវ៉ាចុះ ដ្បិតនៅថ្ងៃនេះ គេបានបណ្តេញទូលបង្គំ មិនឲ្យមានចំណែកក្នុងមត៌ករបស់ព្រះយេហូវ៉ាហើយ ដោយថា "ចូរទៅគោរពប្រតិបត្តិដល់ព្រះដទៃចុះ"។