Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ សាំ‌យូ‌អែល 24:2

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​សូល​ក៏​យក​មនុស្ស​ចំនួន​បី​ពាន់​នាក់ ដែល​ជ្រើស‌រើស​ពី​ក្នុង​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​ចេញ​ទៅ​រក​ដាវីឌ និង​ពួក​លោក​នៅ​លើ​ភ្នំ​ថ្ម​ពពែ​ព្រៃ។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អ្នក​ជួយ​ទូល‌បង្គំ​ឲ្យ​រួច

តើ​ឯង​ដឹង​វេលា​ណា​ដែល​ពពែ​ព្រៃ នៅ​ភ្នំ​ថ្ម​សម្រាល​កូន ឬ​ចំណាំ​បាន​ពេល​ដែល​ក្តាន់​ញី​ទម្លាក់​កូន​ឬ​ទេ?

ភ្នំ​ខ្ពស់​ៗ​ជា​ទី​សម្រាប់​ពពែ​ព្រៃ ហើយ​ថ្ម​ដា​នានា​ជា​ទី​ពឹង​ជ្រក នៃ​សត្វ​ទន្សាយ​ថ្ម។

កាល​ពួក​ចៅ‌ក្រម​របស់​គេ ត្រូវ​បោះ​ទម្លាក់​ទៅ​ក្នុង​ក្រហែង​ថ្ម នោះ​គេ​នឹង​ឮ​ពាក្យ​របស់​ទូល‌បង្គំ ដ្បិត​ពាក្យ​ទាំង​នោះ​គួរ​ឲ្យ​រីក​រាយ​ចិត្ត។

មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោ‌បាយ​សម្លាប់​គេ។

អស់​អ្នក​ដែល​ស្វែង​រក​ជីវិត​ទូល‌បង្គំ នាំ​គ្នា​ដាក់​អន្ទាក់ អស់​អ្នក​ដែល​ប៉ង​ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ នាំ​គ្នា​ពោ​ល​ពាក្យ​មួល​បង្កាច់ ហើយ​ចេះ​តែ​រក​កល​ល្បិច មួយ​ថ្ងៃៗ​វាល់​ល្ងាច។

ស្ដេច​សូល​រើស​ពួក​មនុស្ស​ក្នុង​សាសន៍​អ៊ីស្រា‌អែល បាន​ចំនួន​បី​ពាន់​នាក់ ក្នុង​ពួក​នោះ មាន​ពីរ​ពាន់​នាក់ នៅ​ជា‌មួយ​ទ្រង់ នៅ​ត្រង់​មីក‌ម៉ាស និង​លើ​ភ្នំ​បេត-អែល ហើយ​មួយ​ពាន់​នាក់​ទៀត នៅ​ជា‌មួយ​យ៉ូណា‌ថាន នៅ​ត្រង់​គី‌បៀរ ក្នុង​ស្រុក​បេនយ៉ាមីន ឯ​ប្រជាជន​ដែល​សល់​នៅ ព្រះ‌អង្គ​បាន​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ

នោះ​សូល​ក៏​ឈប់​ដេញ​តាម​ដាវីឌ ហើយ​ក៏​វិល​ត្រឡប់​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​វិញ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា សេឡា-ហាម៉ា‌លេកុត

ដូច្នេះ ស្ដេច​សូល​បាន​រៀបចំ​យាង​ចុះ​ទៅ​ទី​រហោ‌ស្ថាន​ស៊ីភ នាំ​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រា‌អែល​បី​ពាន់​នាក់ ដើម្បី​នឹង​រក​ដាវីឌ​ក្នុង​ទី​រហោ‌ស្ថាន​នោះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម