១ សាំយូអែល 23:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ដាវីឌក៏ទូលសួរព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវទៅវាយពួកភីលីស្ទីននោះឬទេ?» ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ចូរទៅវាយពួកភីលីស្ទីន ហើយសង្គ្រោះពួកកៃឡាចុះ»។ សូមមើលជំពូក |
ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។