គ្រានោះ ពួកស្រុកស៊ីភឡើងទៅរកសូលនៅត្រង់គីបៀរ ទូលថា៖ «ដាវីឌបានពួននៅស្រុកយើងខ្ញុំ ក្នុងជម្រកដ៏រឹងមាំនៅហូរ៉េសា លើភ្នំហាគីឡា ខាងត្បូងទីរហោស្ថាន។
បើអ្នកគ្រប់គ្រងតែងស្តាប់តាមពាក្យភូតភរ នោះពួកអ្នកបម្រើរបស់គេ ក៏ជាមនុស្សអាក្រក់ដែរ។
ពេលស្តេចសូលត្រឡប់មកពីដេញតាមពួកភីលីស្ទីនវិញ នោះមានគេទូលទ្រង់ថា៖ «ឥឡូវនេះ ដាវីឌនៅត្រង់ទីរហោស្ថានអេន-កេឌី»។
គ្រានោះ ពួកស្រុកស៊ីភបានចូលមកគាល់ស្តេចសូល នៅត្រង់គីបៀរទូលថា៖ «ដាវីឌកំពុងពួននៅក្នុងភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងវាលយេស៊ីម៉ូន »។
ស្តេចសូលបានបោះទ័ពនៅលើភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងយេស៊ីម៉ូន ក្បែរផ្លូវ។ ប៉ុន្តែ ដាវីឌបានអាស្រ័យនៅក្នុងទីរហោស្ថាននោះដែរ ពេលបានដឹងថាស្តេចសូលតាមលោកដូច្នោះ