Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ សាំ‌យូ‌អែល 23:15

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដាវីឌ​ក៏​ឃើញ​ថា ស្ដេច​សូល​បាន​ចេញ​មក​រក​ជីវិត​ខ្លួន​ដែរ បាន​ជា​លោក​នៅ​ជាប់​តែ​ក្នុង​ទី​រហោ‌ស្ថាន​ស៊ីភ ត្រង់​ហូរ៉េសា​នោះ។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នាំ​យក​ព្រះ‌សិរ​របស់​អ៊ីស-បូសែត ទៅ​ថ្វាយ​ព្រះបាទ​ដាវីឌ​នៅ​ក្រុង​ហេប្រុន ទូល​ថា៖ «បពិត្រ​ព្រះ‌រាជា នេះ​ព្រះ‌សិរ​របស់​អ៊ីស-បូសែត បុត្រ​របស់​ស្តេច​សូល ជា​ខ្មាំង​សត្រូវ ដែល​ស្វែង​រក​ជីវិត​ទ្រង់ នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​សង‌សឹក​នឹង​ស្ដេចសូល ព្រម​ទាំង​វង្សា​របស់​ព្រះ‌អង្គ ជំនួស​ព្រះ‌ករុណា​ដ៏​ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ហើយ»។

ពេល​នោះ លោក​ម្នាក់​មាន​ភាព​ដូច​មនុស្ស បាន​ពាល់​ខ្ញុំ​ម្ដង​ទៀត ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មា​ន​កម្លាំង​ឡើង​វិញ។

គេ​ដើរ​រសាត់​អណ្ដែត​តាម​ទី​រហោ‌ស្ថាន តាម​ភ្នំ តាម​រអាង និង​តាម​រូង​ភ្នំ។ លោកីយ៍មិន​ស័ក្ដិ‌សម​នឹង​អ្នក​ទាំង​នោះ​ទេ។

ដាវីឌ​បាន​ពួន​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន ក្នុង​ទី​រហោ‌ស្ថាន ក៏​នៅ​តែ​ក្នុង​ស្រុក​ភ្នំ​នៃ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ ចំណែក​ស្តេច​សូល​ចេះ​តែ​រក​លោក​រាល់​តែ​ថ្ងៃ​ជា‌និច្ច តែ​ព្រះ​មិន​ប្រគល់​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ឡើយ។

ឯ​យ៉ូណា‌ថាន ជា​បុត្រា​សូល ក៏​ចេញ​ទៅ​រក​ដាវីឌ​នៅ​ហូរ៉េសា ជួយ​ចម្រើន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ក្នុង​ព្រះ​ឡើង។

តែ​ពួក​មនុស្ស​របស់​ដាវីឌ គេ​និយាយ​ឡើង​ថា៖ «មើល៍ នៅ​ក្នុង​ស្រុក​យូដា​នេះ យើង​មាន​សេចក្ដី​ភ័យ​ខ្លាច​ទៅ​ហើយ ចំណង់​បើ​យើង​ទៅ​ដល់​កៃឡា ទាស់​នឹង​ពួក​ពល​ទ័ព​នៃ​សាសន៍​ភីលី‌ស្ទីន​នោះ តើ​នឹង​ភ័យ​ជា​ជាង​យ៉ាង​ណា​ទៅ​ទៀត?»

ស្តេច​សូល​បាន​បោះ​ទ័ព​នៅ​លើ​ភ្នំ​ហា‌គីឡា ដែល​នៅ​ប្រទល់​មុខ​នឹង​យេ‌ស៊ីម៉ូន ក្បែរ​ផ្លូវ។ ប៉ុន្តែ ដាវីឌ​បាន​អា‌ស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នោះ​ដែរ ពេល​បាន​ដឹង​ថា​ស្តេច​សូល​តាម​លោក​ដូច្នោះ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម