Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ សាំ‌យូ‌អែល 21:12

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដាវីឌ​ក៏​កំណត់​ទុក​ពាក្យ​ទាំង​នោះ​នៅ​តែ​ក្នុង​ចិត្ត ហើយ​មាន​សេចក្ដី​ភ័យ​ដោយ​ព្រោះ​ព្រះបាទ​អ័គីស ជា​ស្តេច​ក្រុង​កាថ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​អ្នក​ស្រុក​នៅ​ទី​នោះ​សួរ​អំពី​ប្រពន្ធ​លោក លោក​ប្រាប់​ថា៖ «នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ» ដ្បិត​លោក​ខ្លាច​មិន​ហ៊ាន​ប្រាប់​ថា​ជា​ប្រពន្ធ​របស់​លោក​ឡើយ ដោយ​គិត​ថា ក្រែង​អ្នក​រស់​នៅ​ស្រុក​នោះ​សម្លាប់​លោក ព្រោះ​តែ​នាង​រេបិកា ព្រោះ​នាង​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។

ទូល‌បង្គំ​បាន​រក្សា​ព្រះ‌បន្ទូល​ព្រះ‌អង្គ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌អង្គ។

ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច ពី​អស់​ទាំង​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ។

ពេល​ទូល‌បង្គំ​ភ័យ​ខ្លាច ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។

ប៉ុន្តែ ម៉ារា​រក្សា​រឿង​ទាំង​នោះ ទាំង​ត្រិះរិះ​ពិចារណា​នៅ​តែ​ក្នុង​ចិត្ត​វិញ។

បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​ភូមិ​ណាសា‌រ៉ែត​ជា​មួយ​ពួក​គាត់​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​ពួក​គាត់។ ឯ​មាតា​របស់​ព្រះ‌អង្គ បាន​រក្សា​រឿង​ទាំង​នោះ​ទុក​នៅ​ក្នុង​ចិត្ត។

កំពុង​ដែល​គេ​លេង​ភ្លេង នោះ​ក៏​ច្រៀង​ឆ្លើយ‌ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ថា៖ «សូល​បាន​សម្លាប់​ទាំង​ពាន់ ដាវីឌ​ទាំង​ម៉ឺន»។

នៅ​ថ្ងៃ​នោះ ដាវីឌ​ក៏​រត់​ចេញ​ទៅ​រក​ព្រះបាទ​អ័គីស ជា​ស្តេច​ក្រុង​កាថ ដោយ​ខ្លាច​សូល។

ដូច្នេះ លោក​ប្ដូរ​ឫក‌ពា​នៅ​មុខ​គេ ហើយដោយ​ព្រោះលោកនៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ លោក​ក៏​ក្លែង​ធ្វើ​ជា​ឆ្កួត ដោយ​ធ្វើ​ជា​គូរ‌វាស​លើ​ទ្វារ និង​បង្ហៀរ​ទឹក​មាត់​លើ​ពុក​ចង្កា។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម