ខ្ញុំនឹងបាញ់ព្រួញបីឲ្យត្រូវត្រង់ថ្មដានោះ ធ្វើដូចជាខំបាញ់ឲ្យត្រូវស្នាមអ្វីមួយ
លុះបានផ្អាកនៅអស់បីថ្ងៃហើយ នោះអ្នកត្រូវចុះទៅឯកន្លែងដែលអ្នកបានពួនពីជាន់មុននោះជាប្រញាប់ទៅ គឺត្រូវនៅក្បែរថ្មដាអេសែល
រួចខ្ញុំនឹងចាត់ក្មេងជំទង់ម្នាក់ឲ្យទៅដោយថា "ចូរទៅរកព្រួញមក" ហើយបើខ្ញុំនិយាយទៅក្មេងនោះថា "មើល៍ ព្រួញនៅខាងអាយឯងឯណេះ ចូររើសយកមក" នោះខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា គ្មានហេតុអ្វីនឹងនាំឲ្យអន្តរាយទេ មានតែសេចក្ដីមេត្រីដល់អ្នកប៉ុណ្ណោះ
លោកក៏ប្រាប់ដល់ក្មេងនោះថា៖ «ចូរឯងរត់ទៅយកព្រួញ ដែលយើងនឹងបាញ់ឥឡូវនេះមក» កាលក្មេងនោះកំពុងរត់ទៅ នោះលោកបាញ់ព្រួញមួយទៅខាងនាយវា