១ សាំយូអែល 2:8ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះអង្គលើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកម្សត់ទុគ៌ត ពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមត៌កជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដី ជារបស់ព្រះយេហូវ៉ា ហើយព្រះអង្គបានដាក់ពិភពលោក នៅលើសសរទាំងនោះ។ សូមមើលជំពូក |
ទោសនេះជាការសម្រេចរបស់ពួកអ្នកត្រួតពិនិត្យ ហើយសេចក្ដីសម្រេចនេះ ក៏តាមបង្គាប់របស់ពួកបរិសុទ្ធ ប្រយោជន៍ឲ្យមនុស្សទាំងអស់ដែលនៅរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ព្រះអង្គប្រគល់រាជ្យនោះ ដល់អ្នកណាតាមតែព្រះហឫទ័យ ក៏តាំងមនុស្សដែលទន់ទាបបំផុតឡើង ឲ្យគ្រប់គ្រង។