១ សាំយូអែល 2:13ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គេជាសង្ឃដែលទម្លាប់ប្រព្រឹត្តចំពោះប្រជាជនយ៉ាងដូច្នេះ គឺបើមានអ្នកណាថ្វាយយញ្ញបូជា នោះអ្នកបម្រើរបស់សង្ឃតែងយកសមមានធ្មេញបីមកកាន់នៅដៃ ក្នុងពេលដែលគេកំពុងស្ងោរសាច់ សូមមើលជំពូក |
ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីយញ្ញបូជា និងតង្វាយរបស់យើងទាំងប៉ុន្មាន ដែលយើងបានបង្គាប់ឲ្យថ្វាយនៅក្នុងដំណាក់របស់យើង ដោយរាប់អានកូនរបស់អ្នកជាជាងយើងទៅវិញ ដែលធ្វើឲ្យខ្លួនធំធាត់ ដោយសារចំណែកវិសេសជាងគេក្នុងអស់ទាំងតង្វាយរបស់សាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងដូច្នេះ?"