Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ សាំ‌យូ‌អែល 2:11

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោកអែល‌កា‌ណា​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ តែ​ទុក​កូន​តូច​ឲ្យ​នៅ​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា‌មួយ​សង្ឃ​អេលី។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រាអិម មាន​បុរស​ម្នាក់​ឈ្មោះ​អែល‌កា‌ណា ជា​កូន​យេរ៉ូ‌ហាំ យេរ៉ូ‌ហាំ​ជា​កូន​អេលី‌ហ៊ូវ អេលី‌ហ៊ូវ​ជា​កូន​ថូហ៊ូវ ថូហ៊ូវ​ជា​កូន​ស៊ូភ ដែល​ជា​ពួក​អេ‌ប្រា‌តា។

ពួក​គេ​ក្រោក​ពី​ព្រលឹម​ស្រាង នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា រួច​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ។ អែល‌កា‌ណា​ក៏​រួម​រស់​ជា‌មួយ​ហា‌ណា​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​បាន​នឹក​ចាំ​ពី​នាង។

ដូច្នេះ ខ្ញុំ​សូម​ប្រគល់​កូន​នេះ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​របស់​ព្រះ‌អង្គ​រហូត​អស់​មួយ​ជីវិត»។ រួច​លោក​អែល​កាណា​ក៏​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។

កុមារ​សាំយូ‌អែល​តែង​តែ​បំពេញ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស។

កុមារ​សាំយូ‌អែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​លោកអេលី។ នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​កម្រ​នឹង​មាន​ព្រះ‌បន្ទូល​ណាស់ ឯ​និមិត្ត​ក៏​មិន​សូវ​មាន​ញឹក‌ញាប់​ដែរ។

សាំយូ‌អែល​ក៏​ដេក​ដល់​ព្រឹក រួច​បើក​ទ្វារ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ហើយ​សាំយូ‌អែល​ខ្លាច​មិន​ហ៊ាន​ជម្រាប​ពី​ការ​ជាក់​ស្តែង​នោះ​ដល់​លោកអេលី​ទេ។

រួច​ត្រឡប់​មក​រ៉ាម៉ា​វិញ ដ្បិត​ផ្ទះ​លោក​នៅ​ត្រង់​រ៉ាម៉ា​នោះ គឺ​នៅ​ទី​នោះ ដែល​លោក​តែង​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រា‌អែល​ជា‌និច្ច ហើយ​លោក​ក៏​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម