ឯដងលំពែងរបស់គាត់មានរាងដូចផ្សំកីតម្បាញ ហើយផ្លែធ្វើពីដែក ទម្ងន់ប្រាំមួយរយសេកែល មានអ្នកកាន់ខែលដើរពីមុខ
យីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសម្បើម លំពែងរបស់វាមានទម្ងន់ជាលង្ហិនបីរយសេកែល ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សម្លាប់ព្រះបាទដាវីឌ។
ពេលនោះ មានចម្បាំងនឹងពួកភីលីស្ទីន នៅត្រង់កូបម្តងទៀត ហើយអែលហាណាន កូនយ្អារេ-អូរគីម អ្នកភូមិបេថ្លេហិម បានសម្លាប់កូលីយ៉ាត ក្នុងពួកកាថទៅ ឯដងលំពែងរបស់អ្នកនោះមានទំហំប៉ុនផ្សំតម្បាញ។
លោកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ ជាមនុស្សធំសម្បើម កម្ពស់ប្រាំហត្ថ សាសន៍អេស៊ីព្ទនោះកាន់លំពែងមួយប៉ុនផ្សំតម្បាញ តែលោកចុះទៅប្រយុទ្ធ កាន់តែដំបងប៉ុណ្ណោះ ក៏កន្ត្រាក់យកលំពែងពីដៃរបស់មនុស្សសាសន៍អេស៊ីព្ទនោះ រួចចាក់សម្លាប់ដោយលំពែងរបស់អ្នកនោះទៅ។
បន្ទាប់មក មានចម្បាំងនឹងពួកភីលីស្ទីនម្តងទៀត នោះអែលហាណាន ជាកូនយ៉ាអ៊ារ គាត់សម្លាប់ឡាមី ជាប្អូនកូលីយ៉ាត ជាអ្នកក្រុងកាថ ឯដងលំពែងរបស់អ្នកនោះ មានទំហំប៉ុនផ្សំតម្បាញ
ចំណែកសាសន៍ភីលីស្ទីននោះ ក៏ដើរចូលមកឯដាវីឌ មានទាំងអ្នកកាន់ខែលដើរពីមុខផង