រួចអ៊ីសាយហៅអ័ប៊ីណាដាប់មក ឲ្យដើរនៅមុខលោកសាំយូអែល តែលោកមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាមិនរើសយកអ្នកនេះទេ»។
បេន-អ័ប៊ីណាដាប់ នៅស្រុកដោរទាំងមូល (លោកនោះបានយកនាងថាផាត ជាបុត្រីព្រះបាទសាឡូម៉ូនធ្វើជាភរិយា)។
អ៊ីសាយបង្កើតអេលាប ជាកូនច្បង អ័ប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី
មានកូនប្រុសច្បងរបស់អ៊ីសាយបីនាក់បានតាមសូលទៅច្បាំង កូនទាំងបីនាក់ដែលទៅច្បាំងនោះ គឺកូនបងបង្អស់ឈ្មោះអេលាប កូនបន្ទាប់ឈ្មោះអ័ប៊ីណាដាប់ និងទីបីឈ្មោះសាំម៉ា។
នោះពួកគារយ៉ាត់-យារីមក៏មកនាំយកហិបនៃព្រះយេហូវ៉ា ឡើងទៅដាក់នៅក្នុងផ្ទះរបស់អ័ប៊ីណាដាប់ ដែលនៅលើភ្នំ ក៏ញែកអេលាសារជាកូនចេញ សម្រាប់ថែរក្សាហិបនៃព្រះយេហូវ៉ា។