១ សាំយូអែល 16:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកឆ្លើយថា៖ «ដោយមេត្រីទេ ខ្ញុំមកដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ដូច្នេះ ចូរអ្នករាល់គ្នាសម្អាតកាយឲ្យបានបរិសុទ្ធចុះ រួចមកបរិភោគយញ្ញបូជាជាមួយគ្នា» លោកក៏ញែកអ៊ីសាយ និងពួកកូនគាត់ចេញជាបរិសុទ្ធ ហើយហៅគេមកបរិភោគយញ្ញបូជាទាំងអស់គ្នា។ សូមមើលជំពូក |
ព្រះវិញ្ញាណបានមកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួកសាមសិបនាក់ ហើយលោកទូលថា៖ «ឱ ព្រះបាទដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ព្រះករុណាហើយ! ឱបុត្រអ៊ីសាយអើយ យើងខ្ញុំកាន់ខាងព្រះករុណាហើយ សូមព្រះករុណាបានប្រកបដោយ សេចក្ដីសុខចម្រើន ព្រមទាំងពួកអ្នកដែលជួយខាងព្រះករុណាផង ដ្បិតព្រះរបស់ព្រះករុណា បានជួយព្រះករុណាហើយ»។ បន្ទាប់មក ព្រះបាទដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។
ក្រោកឡើង! ញែកប្រជាជនចេញជាបរិសុទ្ធ ហើយប្រាប់គេថា "ចូរឲ្យអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធសម្រាប់ថ្ងៃស្អែក ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ពួកអ៊ីស្រាអែលអើយ មានរបស់ដែលសម្រាប់បំផ្លាញនៅក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នាមិនអាចឈរនៅមុខខ្មាំងសត្រូវបានឡើយ ដរាបណាអ្នករាល់គ្នាមិនដកយករបស់ដែលសម្រាប់បំផ្លាញនោះ ចេញពីក្នុងចំណោមអ្នករាល់គ្នា។