Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ សាំ‌យូ‌អែល 15:31

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោកសាំយូ‌អែល​បាន​វិល​មក​ខាង​ស្ដេច​សូល​វិញ ហើយ​ស្ដេច​សូល​ក៏​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​ក៏​តើន​ពី​ដី​ឡើង ទៅ​ស្រង់​ទឹក ព្រម​ទាំង​ប្រោះ​ទឹក​អប់ ហើយ​ផ្លាស់​សម្លៀក‌បំពាក់ រួច​ចូល​ទៅ​ថ្វាយ‌បង្គំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា។ ក្រោយ​មក ពេល​ព្រះ‌អង្គ​បាន​ត្រឡប់​ចូល​មក​ក្នុង​ដំណាក់​វិញ ទ្រង់​បង្គាប់​ដល់​ពួក​អ្នក​បម្រើ ហើយ​គេ​ក៏​លើក​ព្រះ‌ស្ងោយ​មក​ថ្វាយ​ទ្រង់​សោយ។

តែ​លោកសាំយូ‌អែល​ប្រកែក​ថា៖ «ទូល‌បង្គំ​មិន​ព្រម​វិល​ទៅ​កាន់​ខាង​ទ្រង់​ទៀត​ទេ ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌យេហូវ៉ា​ក៏​បាន​បោះ‌បង់​ចោល​ទ្រង់ មិន​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ដែរ»។

នោះ​ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ខ្ញុំ​បាន​ធ្វើ​បាប​ហើយ តែ​សូម​លើក​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​ពួក​ចាស់​ទុំ​របស់​សាសន៍​ខ្ញុំ​នេះ និង​នៅ​មុខ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង សូម​មក​ខាង​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​ដែរ»។

ពេល​នោះ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​អ័‌កាក់ ជា​ស្តេច​សាសន៍​អាម៉ាឡេក​មក​នេះ» ស្តេច​អ័‌កាក់​ក៏​ដើរ​មក​រក​លោក​ដោយ​រីករាយ ព្រោះ​នឹក​ស្មាន​ក្នុង​ចិត្ត​ថា «ប្រាកដ​ជាភាព​ល្វីង​ជូរ​ចត់​នៃ​សេចក្ដី​ស្លាប់​កន្លង​ផុត​ហើយ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម