តែយ៉ូណាថានឥតបានឮ ក្នុងកាលបិតាបង្គាប់គេដោយពាក្យសម្បថទេ បានជាលោកលូកចុងដំបង ដែលកាន់នៅដៃទៅចាក់សំណុំឃ្មុំ យកមកបរិភោគទៅ ស្រាប់តែភ្នែកលោកក៏ស្វាងឡើង។
កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតជារបស់ឆ្ងាញ់ ហើយសំណុំឃ្មុំដែលមានរស់ផ្អែមដល់មាត់ឯង។
មនុស្សសុចរិតដែលចុះចាញ់ ចំពោះមនុស្សអាក្រក់ នោះធៀបដូចជារន្ធទឹកល្អក់ ក៏ដូចជាក្បាលទឹកដែលខូចហើយដែរ។
នោះមានម្នាក់ជម្រាបថា៖ «បិតាលោកបានហាមយើងខ្ញុំដោយពាក្យសម្បថថា "អ្នកណាបរិភោគអ្វីនៅថ្ងៃនេះ នោះនឹងត្រូវបណ្ដាសា" ពួកបណ្ដាទ័ពទាំងប៉ុន្មានគេហេវខ្លាំងណាស់»។
ដូច្នេះ យ៉ូណាថានមានវាចាថា៖ «បិតារបស់យើងបាននាំឲ្យស្រុកយើងមានវេទនាហើយ មើល៍ យើងបានស្វាងភ្នែកឡើងដោយសារតែភ្លក់ទឹកឃ្មុំបន្តិចនេះ។
ពេលនោះ ស្ដេចសូលមានរាជឱង្ការទៅយ៉ូណាថានថា៖ «ចូរប្រាប់បិតា តើបុត្របានធ្វើអ្វី?» យ៉ូណាថានទូលថា៖ «ទូលបង្គំបានគ្រាន់តែភ្លក់ទឹកឃ្មុំបន្តិច ដោយចុងដំបងដែលទូលបង្គំកាន់នៅដៃប៉ុណ្ណោះ មើល៍ ទូលបង្គំមុខជាស្លាប់ហើយ»។
ក៏ឲ្យផ្លែល្វាក្រៀមមួយ និងផ្លែទំពាំងបាយជូរក្រៀមពីរចង្កោមដែរ ពេលបានបរិភោគហើយ ក៏មានកម្លាំងឡើងវិញ ព្រោះមិនបានបរិភោគអាហារ និងទឹកអស់បីថ្ងៃបីយប់មកហើយ។