១ សាំយូអែល 14:21ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦រីឯពួកហេព្រើរដែលនៅជាមួយពួកភីលីស្ទីន ហើយបានឡើងមកក្នុងពួកទ័ពជាមួយគេ នោះក៏បែរមកខាងពួកអ៊ីស្រាអែល ដែលនៅជាមួយសូល និងយ៉ូណាថានវិញ។ សូមមើលជំពូក |
តែពួកមេដឹកនាំរបស់ពួកភីលីស្ទីនខឹងនឹងទ្រង់ រួចទូលថា៖ «ចូរឲ្យមនុស្សនេះទៅវិញទៅ ឲ្យត្រឡប់ទៅកន្លែងដែលទ្រង់បានឲ្យនៅនោះទៅ កុំឲ្យចុះទៅទីចម្បាំងជាមួយយើងឡើយ ក្រែងលោកំពុងតែច្បាំង គេបែរជាត្រឡប់មកទាស់នឹងយើងវិញ នោះតើគេមិនបានមេត្រីនឹងចៅហ្វាយគេ ដោយសារយកក្បាលរបស់មនុស្សទាំងនេះទេឬ?