ស្ដេចក៏រង់ចាំនៅប្រាំពីរថ្ងៃ តាមកំណត់ដែលលោកសាំយូអែលបានសន្យា តែលោកសាំយូអែលមិនបានមកដល់គីលកាលទេ ហើយប្រជាជនក៏ខ្ចាត់ខ្ចាយចេញពីស្ដេចអស់ទៅ។
អ័ម៉ាសាក៏ចេញទៅកេណ្ឌពួកយូដា តែលោកបង្អង់នៅហួសវេលាកំណត់ដែលស្តេចបានបង្គាប់។
រួចអ្នកត្រូវចុះទៅដល់គីលកាលមុនខ្ញុំ ខ្ញុំនឹងចុះទៅរកអ្នក ដើម្បីនឹងថ្វាយតង្វាយដុត និងយញ្ញបូជា ជាតង្វាយមេត្រី ចូរអ្នកអង់ចាំខ្ញុំប្រាំពីរថ្ងៃ ទាល់តែខ្ញុំបានទៅដល់អ្នក នោះខ្ញុំនឹងបង្ហាញពីការដែលអ្នកត្រូវធ្វើ»។