ហើយឈ្នួលសំលៀងផាលនង្គ័ល និងចបកាប់ មានតម្លៃពីរភាគបីសេកែល ឯឈ្នួលសំលៀងកណ្តៀវ និងពូថៅ ព្រមទាំងសម្រួចជន្លួញ មានតម្លៃមួយភាគបីសេកែល។
នៅក្នុងស្រុកនោះទាំងមូល មនុស្សពីរភាគបីនឹងត្រូវវិនាសបាត់បង់អស់ តែមួយភាគបីនឹងសល់នៅក្នុងស្រុក។
ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា តែងចុះទៅរកពួកភីលីស្ទីន ដើម្បីសំលៀងផាលនង្គ័ល ចបកាប់ ពូថៅ ឬកណ្តៀវរបស់គេរៀងខ្លួន
ដូច្នេះ នៅថ្ងៃចម្បាំង នោះគ្មានអ្នកណាមួយ ខាងស្ដេចសូល និងយ៉ូណាថាន ដែលមានដាវ ឬលំពែងកាន់នៅដៃឡើយ ឃើញមានតែស្ដេចសូល និងយ៉ូណាថាន បុត្រាទ្រង់ប៉ុណ្ណោះ។