Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ សាំ‌យូ‌អែល 10:23

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​រត់​ទៅ​នាំ​គាត់​ចេញ​ពី​ទី​នោះ​មក កាល​គាត់​ឈរ​ឡើង​នៅ​កណ្ដាល​ពួក​ជន នោះ​គាត់​មាន​កម្ពស់​ខ្ពស់​ជាង​គេ​ទាំង​អស់ ឯ​ប្រជាជន​បាន​ត្រឹម​តែ​ស្មារ​របស់​គាត់​ទេ

សូមមើលជំពូក ចម្លង

5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​បណ្តេញ​មនុស្ស​ចេញ ហើយ​ដាក់​ចេរូ‌ប៊ីម​នៅ​ខាង​កើត​សួន‌ច្បារ​អេដែន និង​ដាវ​ជា​អណ្ដាត​ភ្លើង រេបែរ​ទៅ​គ្រប់​ទិស ដើម្បី​ការ​ពារ​ផ្លូវ​ទៅ​ឯ​ដើម​ឈើ​ជីវិត។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មើល​តែ​ឫក‌ពា​ខាង​ក្រៅ ឬ​កម្ពស់​ខ្លួន​នោះ​ឡើយ ដ្បិត​យើង​មិន​ទទួល​អ្នក​នេះ​ទេ ព្រោះ​ព្រះ​មិន​ទត​ចំពោះ​សេចក្ដី​ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ មនុស្ស​តែង​មើល​តែ​ឫក‌ពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ»។

លំដាប់​នោះ មាន​ទាហាន​ម្នាក់​ឈ្មោះ​កូលី‌យ៉ាត ដែល​នៅ​ក្រុង​កាថ វា​ចេញ​ពី​ពួក​ភីលី‌ស្ទីន​មក អ្នក​នោះ​មាន​កម្ពស់​ប្រាំមួយ​ហត្ថ​មួយ​ចំអាម

មាន​អ្នក​ខាង​បេនយ៉ាមីន​ម្នាក់ ឈ្មោះ​គីស​ជា​កូន​អ័បៀល ដែល​អ័បៀល​ជា​កូន​សេរ៉ោ សេរ៉ោ​ជា​កូន​បេ‌កូរេ បេ‌កូរេ​ជា​កូន​អ័ភី‌យ៉ា អ័ភី‌យ៉ា​ជា​កូន​ពួក​បេនយ៉ាមីន​ម្នាក់ អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន

គាត់​មាន​កូន​ប្រុស​ម្នាក់ ឈ្មោះ​សូល ជា​យុវជន​ដែល​មាន​រូប‌ឆោម​ល្អ​ស្អាត ក្នុង​បណ្ដា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គ្មាន​អ្នក​ណា​ល្អ​ជាង​ទេ គាត់​មាន​មាឌ​ខ្ពស់​ជាង​គេ​ទាំង​អស់ ឯ​ពួក​គេ​មាន​កម្ពស់​ត្រឹម​តែ​ស្មា​របស់​គាត់​ទេ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម