Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ សាំ‌យូ‌អែល 10:18

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា "យើង​បាន​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បាន​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​សាសន៍​អេស៊ីព្ទ ហើយ​ពី​កណ្ដាប់​ដៃ​ពួក​នគរ​ទាំង​ប៉ុន្មាន ដែល​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា"។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក‌គេ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​នាំ​ពួក‌គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​យើង​បាន​នៅ​កណ្ដាល​គេ យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​គេ។

ពេល​ណា​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង‌សត្រូវ ដែល​មក​សង្កត់‌សង្កិន​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នោះ​ត្រូវ​ផ្លុំ​ត្រែ​ឲ្យ​មាន​សំឡេង​យ៉ាង​រន្ថាន់ ដើម្បី​ជា​ការ​រំឭក​ពី​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​រួច​ពី​ខ្មាំង‌សត្រូវ។

នៅ​គ្រា​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​ឡើង​ពី​គីល‌កាល​ទៅ​បូគីម ហើយ​ពោល​ថា៖ «យើង​បាន​យក​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។ យើង​បាន​ប្រាប់​ថា "យើង​នឹង​មិន​ក្បត់​សេចក្ដី​សញ្ញា​របស់​យើង​ចំពោះ​អ្នក​រាល់​គ្នា​ឡើយ ។

គឺ​កាល​យ៉ាកុប​បាន​ចូល​ទៅ​នៅ​ស្រុក​អេស៊ីព្ទ និង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​ចាត់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ឲ្យ​ទៅ​នាំ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​ឲ្យ​គេ​មាន​ទី​លំ‌នៅ​នៅ​ទី​នេះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម