Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ សាំ‌យូ‌អែល 1:5

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​បាន​ចែក​ដល់​ហា‌ណា​ទ្វេរ​ជា​ពីរ​វិញ ព្រោះ​គាត់​ស្រឡាញ់​ហា‌ណា​ជាង ទោះ​បើ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ​នាង​មិន​មាន​កូន​ក៏​ដោយ។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​សោះ។

រីឯ​លោក​ស្រី​សារ៉ាយ ប្រពន្ធ​របស់​លោក​អាប់‌រ៉ាម មិន​បាន​បង្កើត​កូន​ឲ្យ​លោក​សោះ។ គាត់​មាន​ស្រី​បម្រើ​សាសន៍​អេស៊ីព្ទ​ម្នាក់ ឈ្មោះ​នាង​ហាការ

ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​អស់ទាំង​ផ្ទៃ​នៃ​រាជ​វង្ស​របស់​ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិចទាំង​មូល ព្រោះ​តែ​លោក​ស្រី​សារ៉ា ជា​ប្រពន្ធ​របស់​លោក​អ័ប្រា‌ហាំ។

កាល​នាង​រ៉ាជែល​ដឹង​ថា ខ្លួន​មិន​បាន​បង្កើត​កូន​ឲ្យ​លោក​យ៉ាកុប​សោះ នាង​មាន​ចិត្ត​ច្រណែន​នឹង​បង​ស្រី ហើយ​នាង​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​ស្លាប់​មិន​ខាន»។

លោក​យ៉ាកុប​ក៏​នឹក​ក្តៅ​ចិត្ត​នឹង​នាង​រ៉ាជែល​ជា​ខ្លាំង ហើយ​តប​ថា៖ «តើ​បង​ជា​ព្រះ​ឬ ដែល​បង្ខាំង​មិន​ឲ្យ​អូន​មាន​កូន​ដូច្នេះ?»

មាន​គេ​យក​ចំណែក​ភោជនា‌ហារ​ពី​តុ​របស់​លោក​យ៉ូសែប​ទៅ​ជូនពួក​គេ តែ​បេនយ៉ាមីន​បាន​ចំណែក​មួយ​ជា​ប្រាំ ច្រើន​ជាងគេទាំង​អស់ ហើយ​គេ​ក៏​ផឹក​ស្រា​យ៉ាង​សប្បាយ​រីក​រាយ​ជា‌មួយ​លោក​យ៉ូសែប។

លោក​ឲ្យ​សម្លៀក‌បំពាក់មួយ​បន្លាស់​ដល់​បង​ៗ​គ្រប់​គ្នា តែ​លោក​បាន​ឲ្យ​ប្រាក់​បីរយ​ដួង និង​សម្លៀក‌បំពាក់​ប្រាំ​បន្លាស់​ដល់​បេនយ៉ាមីន។

«ប្រសិន‌បើ​បុរស​ម្នាក់​មាន​ប្រពន្ធ​ពីរ តែ​គាត់​ស្រឡាញ់​មួយ ហើយ​មិន​ស្រឡាញ់​មួយ ឯ​នាង​ទាំង​ពីរ ទាំង​នាង​ដែល​គាត់​ស្រឡាញ់ ទាំង​នាង​ដែល​គាត់​មិន​ស្រឡាញ់​បាន​បង្កើត​កូន​ឲ្យគាត់​ដូច​គ្នា តែ​កូន​ច្បង ជា​កូន​របស់​នាង​ដែល​គាត់​មិន​ស្រឡាញ់




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម