Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ សាំ‌យូ‌អែល 1:3

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រាល់​ឆ្នាំ អែល‌កាណា​តែង​ចេញ​ពី​ក្រុង​របស់​ខ្លួន ឡើង​ទៅ​ស៊ីឡូរ ដើម្បី​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ នៅ​ទី​នោះ មាន​ហុបនី និង​ភីនេ‌ហាស ជា​កូន​ទាំង​ពីរ​នាក់​របស់​លោកអេលី ធ្វើ​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​លះ​ចោល​ព្រះ​ដំណាក់​ព្រះ‌អង្គ​នៅស៊ីឡូរ ជា​រោង​ឧបោ​សថ​ដែល​ព្រះ‌អង្គ​ធ្លាប់​គង់​នៅ កណ្ដាល​មនុស្ស

ក្នុង​មួយ​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​សម្រាប់​យើង​បី​ដង

ក្នុង​មួយ​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ចំនួន​បី​ដង។

ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​មក​បង្ហាញ​ខ្លួន​បី​ដង​ក្នុង​មួយ​ឆ្នាំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជាព្រះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ី‌ស្រា‌អែល។

ជា​រៀង​រាល់​ឆ្នាំ មាតា‌បិតា​របស់​ព្រះ‌អង្គ​តែង​តែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ចូល​រួម​ពិធី​បុណ្យ​រំលង។

ត្រូវ​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​មុខ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បី​ដង​ក្នុង​មួយ​ឆ្នាំ ត្រង់​កន្លែង​ដែលព្រះ‌អង្គ​នឹង​ជ្រើស​រើស គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​ដំបែ​ម្តង បុណ្យ​សប្ដាហ៍​ទី​ប្រាំ​ពីរ​ម្តង និង​បុណ្យ​បារាំ​ម្តង។ គេ​មិន​ត្រូវ​មាន​មុខ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដៃ​ទទេ​ឡើយ។

បន្ទាប់​មក ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ។ ស្រុក​នោះ​ទាំង​មូល​ក្រាប​ចុះ​ចូល​នៅ​ចំពោះ​ពួក​គេ។

ដូច្នេះ គេ​តាំង​រូប​ឆ្លាក់​ដែល​មីកា​បាន​ធ្វើ ទុក​សម្រាប់​ពួក​គេ ក្នុង​អំឡុង​ពេល​ដែល​ដំណាក់​របស់​ព្រះ​នៅ​ស៊ីឡូរ។

ដូច្នេះ ពួក​គេ​ពោល​ថា៖ «មើល៍ រាល់​ឆ្នាំ គេ​តែង​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ស៊ីឡូរ ដែល​នៅ​ខាង​ជើង​បេត-អែល នៅ​ខាង​កើត​ផ្លូវ​ដែល​ឡើង​ពី​បេត-អែល ទៅ​ស៊ីគែម និង​ខាង​ត្បូង​ល្បូណា»។

លោកអែល‌កា‌ណា​ជា​ប្តី និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​អស់​គ្នា ក៏​នាំ​គ្នា​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា តាម​ដែល​ធ្លាប់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​រាល់​ឆ្នាំ ហើយ​ក៏​លា​បំណន់​របស់​គាត់​ផង។

ក្រោយ​ដែល​គេ​បាន​បរិ‌ភោគ និងផឹក​នៅ​ស៊ីឡូរ​រួច​ហើយ នោះ​នាង​ហា‌ណា​ក៏​ក្រោក​ឡើង ហើយ​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ។ រី​ឯ​អេលី​ជា​សង្ឃ​កំពុង​អង្គុយ​នៅ​កន្លែង​របស់​លោក ជិត​សសរ​ទ្វារ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។

ព្រម​ទាំង​អ័‌ហ៊ីយ៉ា​ជា​កូន​អ័‌ហ៊ីទូប បង​របស់​អ៊ី‌កាបូឌ ដែល​ជា​កូន​ភី‌នេ‌ហាស ភី‌នេ‌ហាស ជា​កូន​អេលី ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា នៅ​ត្រង់​ស៊ីឡូរ ដែល​លោក​ពាក់​អេផូឌ​ដែរ គេ​ឥត​បាន​ដឹង​ជា​យ៉ូណា‌ថាន​ទៅ​ទេ។

រាល់​ឆ្នាំ ម្តាយ​របស់​គាត់​ធ្លាប់​ដេរ​អាវ​តូច​មួយ​យក​មក​ឲ្យ នៅ​ពេល​នាង​ឡើង​មក​ជា‌មួយ​ប្តី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដែល​ត្រូវ​ថ្វាយ​ប្រចាំ​ឆ្នាំ។

នេះ​ជា​ទី​សម្គាល់​សម្រាប់​អ្នក ជា​ការ​ដែល​ត្រូវ​កើត​ដល់​ហុបនី និង​ភីនេ‌ហាស កូន​ទាំង​ពីរ​នាក់​របស់​អ្នក គឺ​គេ​នឹង​ស្លាប់​ទាំង​ពីរ​នាក់​នៅ​ថ្ងៃ​តែ​មួយ។

យើង​បាន​ប្រាប់​លោក​ហើយ​ថា យើង​នឹងដាក់​ទោស​គ្រួសារ​របស់​លោក​ជា​រៀង​រហូត ដោយ​ព្រោះ​កំហុស​ដែល​លោក​បាន​ដឹង​ពី​ពួក​កូន​របស់​លោក ដ្បិត​កូន​របស់​លោក​បាន​ប្រមាថ​ដល់​ព្រះ ហើយ​លោក​មិន​បាន​ហាម​ឃាត់​ដល់​គេ​សោះ។

ឯ​ហិប​របស់​ព្រះ គេ​ក៏​ចាប់​នាំ​យក​ទៅ ចំណែក​ហុបនី និង​ភីនេ‌ហាស ជា​កូន​លោកអេលី​ទាំង​ពីរ​ក៏​ស្លាប់​ដែរ។

ដូច្នេះ គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ីឡូរ ហើយ​នាំ​យក​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ដែល​នៅ​កណ្ដាល​ចេរូ‌ប៊ីម។ កូន​ប្រុស​លោកអេលី​ទាំង​ពីរ គឺ​ហុបនី និង​ភីនេ‌ហាស​ក៏​នៅ​ទី​នោះ​ជា‌មួយ​ហិប​សញ្ញា​របស់​ព្រះ​ដែរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម