Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ របា‌ក្សត្រ 9:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​ពួក​កូន​របស់​ពេរេស​ជា​កូន​យូដា មាន​អ៊ូថាយ ជា​កូន​អាំមី‌ហ៊ូត ដែល​ជា​កូន​អំរី អំរី​ជា​កូន​អ៊ីមរី អ៊ីមរី​ជា​កូន​បានី។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស (តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន) ហើយ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល។

ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល។

កូន​របស់​យូដា គឺ​ពេរេស ហេស្រុន កើមី ហ៊ើរ និង​សូបាល។

ក្នុង​ពួក​ស៊ីឡូរ មាន​អ័សា‌យ៉ា ជា​កូន​ច្បង និង​កូន​ចៅ​គាត់​ទាំង​អស់។

ហូឌា បានី និង​បេនីនូ។

ឯ​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេនយ៉ាមីន​ខ្លះ។ កូន​ចៅ​យូដា មាន​អ័ថា‌យ៉ា ជា​កូន​អ៊ូ‌ស៊ីយ៉ា ដែល​ជា​កូន​សាការី សាការី​ជា​កូន​អ័ម៉ារា អ័ម៉ារា​ជា​កូន​សេផាធា សេផាធា​ជា​កូន​ម៉ាលេ‌លាល ក្នុង​ពូជ​ពង្ស​ពេរេស

កូន​ចៅ​របស់​ពេរេស​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡិម មាន​មនុស្ស​ក្លាហាន​ចំនួន ៤៦៨ នាក់។

ឯ​យេសួរ បានី សេរេ‌ប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អា‌សេ‌យ៉ា កេលីថា អ័សារា យ៉ូសា‌បាឌ ហាណាន ពេឡាយ៉ា ជា​ពួក​លេវី ជួយ​ពន្យល់​ក្រឹត្យ‌វិន័យ​ដល់​ប្រជា‌ជន នៅ​ពេល​ប្រជា‌ជន​កំពុង​ឈរ​តាម​នៅ​កន្លែង​របស់​គេ។

កូន​ចៅ​របស់​យូដា​តាម​ពូជ​អំបូរ​របស់​គេ​មាន អំបូរ​សេឡា ជា​ពូជពង្ស​របស់​សេឡា អំបូរ​ពេរេស ជា​ពូជពង្ស​របស់​ពេរេស អំបូរ​សេរ៉ាស ជា​ពូជពង្ស​របស់​សេរ៉ាស។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម