Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ របា‌ក្សត្រ 9:23

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ពួកគេ និង​ពួក​កូន​ចៅ​គេ មាន​អំណាច​ត្រួត‌ត្រា​លើ​ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ត្រសាល​នៃ​រោង​ឧបោ‌សថ តាម​លំដាប់​វេន។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​រក្សា​បញ្ញើ ជា​ត្រសាល​ជំនុំ និង​ទី​បរិសុទ្ធ ហើយ​បញ្ញើ​របស់​ពួក​កូន​ចៅ​លោក​អើរ៉ុន ជា​បង‌ប្អូន​គេ ដែល​សម្រាប់​ការ‌ងារ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ផង។

ក្នុង​ចំណោម​អ្នក​ទាំង​នោះ បាន​រើស​យក​អ្នក​ឆ្មាំ​ទ្វារ​មាន​វេន​ត​គ្នា ព្រម​ទាំង​ពួក​មេ ដែល​មាន​ការ‌ងារ ដូច​ជា​បង‌ប្អូន​គេ​ដែរ ដើម្បី​រក្សា​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។

អស់​អ្នក​ទាំង​នេះ ដែល​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ ទាំង​អស់​មាន​ពីរ​រយ​ដប់ពីរ​នាក់ បាន​រាប់​តាម​ពង្សាវ‌តារ នៅ​ក្នុង​ភូមិ​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​ដាវីឌ និង​សាំយូ‌អែល ជា​អ្នក​មើល​ឆុត បាន​តាំង​ឡើង ឲ្យ​ធ្វើ​ការ‌ងារ​នោះ។

មាន​ពួក​ឆ្មាំ​ទ្វារ នៅ​គ្រប់​ទាំង​បួន​ទិស គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង

លោក​ក៏​ដាក់​ពួក​ឆ្មាំ​ទ្វារ នៅ​តាម​អស់​ទាំង​ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ឃាត់​មិន​ឲ្យ​អ្នក​ណា​ដែល​មិន​ស្អាត​ក្នុង​ការ​អ្វី​មួយ​ចូល​ទៅ។

ពួក​គេ​បំពេញ​មុខ​ងារ​បម្រើ​តាម​បង្គាប់​របស់​ព្រះ​នៃ​គេ និងធ្វើ​ពិធី​សម្អាត​ឲ្យ​បាន​បរិសុទ្ធ ឯ​ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ​ក៏​ធ្វើ​ដូច្នោះ​ដែរ តាម​បង្គាប់​របស់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ជា​ព្រះ‌រាជ​បុត្រា។

លោក​ក៏​ប្រាប់​ខ្ញុំ​ថា បន្ទប់​មួយ​នេះ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង សម្រាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ

ប៉ុន្តែ យើង​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ សម្រាប់​គ្រប់​ការ‌ងារ​ទាំង​នោះ និង​គ្រប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ដែរ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម