ក្នុងពួកលេវី មានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនអាសរីកាម អាសរីកាមជាកូនហាសាបយ៉ា ក្នុងពួកកូនចៅម្រ៉ារី
ទីដប់ប្រាំបីត្រូវហាណានី ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។
ឯផ្នែករបស់ពួកឆ្មាំទ្វារ គឺក្នុងពួកកូនចៅកូរេ មានមសេលេមា ជាកូនកូរេ ក្នុងវង្សារបស់អេសាភ
គឺសឡូមិតនេះ និងបងប្អូនគាត់ ជាអ្នកត្រួតលើឃ្លាំងនៃរបស់ដែលព្រះបាទដាវីឌ ព្រមទាំងមេលើពួកវង្សានុវង្ស មេលើទាហានមួយពាន់នាក់ មេលើមួយរយនាក់ និងពួកមេទ័ពធំបានថ្វាយ។
កូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី នេះជាគ្រួទាំងប៉ុន្មានរបស់ពួកលេវី តាមវង្សរបស់បុព្វបុរសគេ។
កូនចៅម្រ៉ារី គឺម៉ាសលី ម៉ាសលីបង្កើតលិបនី លិបនីបង្កើតស៊ីម៉ាយ ស៊ីម៉ាយបង្កើតអ៊ូសា
ចំណែកពួកកូនចៅម្រ៉ារីតាមពូជអំបូររបស់គេ នោះតាមឆ្នោតត្រូវបានទីក្រុងដប់ពីរ ពីកុលសម្ព័ន្ធរូបេន កាដ និងសាប់យូឡូន។
និងបងប្អូនគេ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ទាំងអស់មានមួយពាន់ប្រាំពីររយហុកសិបនាក់ ជាពួកមនុស្សស្ទាត់ណាស់ ក្នុងការងារខាងព្រះដំណាក់របស់ព្រះ។
ព្រមទាំងបាកបាការ ហេរេស កាឡាល និងម៉ាថានា ជាកូនមីកា ដែលជាកូនស៊ីកគ្រី ស៊ីកគ្រីជាកូនអេសាភ
មីកា រេហុប ហាសាបយ៉ា
ពួកកូនចៅលេវី ដែលជាកំពូលលើវង្សរបស់ឪពុកគេ បានកត់ត្រាទុកក្នុងសៀវភៅរបាក្សត្រ រហូតដល់គ្រាយ៉ូហាណាន ជាកូនអេលីយ៉ាស៊ីប។
ឯពួកមេក្នុងពួកលេវីមាន ហាសាបយ៉ា សេរេប៊ីយ៉ា និងយេសួរ ជាកូនកាឌមាល ទទួលបន្ទុករួមជាមួយពួកបងប្អូនរបស់គេ ដែលឈរទល់មុខនឹងពួកគេ ដើម្បីសរសើរតម្កើង និងអរព្រះគុណ ស្របតាមបង្គាប់របស់ព្រះបាទដាវីឌ ជាអ្នកសំណព្វរបស់ព្រះ តាមពួក តាមវេនរបស់ខ្លួន។
នេះជាពួកលេវីដែលគេបានរាប់តាមពូជអំបូររបស់ពួកគេ អំបូរគើសុន ជាពូជពង្សរបស់គើសុន អំបូរកេហាត់ ជាពូជពង្សកេហាត់ អំបូរម្រ៉ារី ជាពូជពង្សរបស់ម្រ៉ារី។