ឯកូនរបស់អេសែកប្អូនរបស់គាត់ គឺអ៊ូឡាមជាកូនច្បង យេអ៊ូសជាកូនទីពីរ និងអេលីផាលេតជាកូនទីបី។
អ័សេលគាត់មានកូនប្រុសប្រាំមួយនាក់ ឈ្មោះអាសរីកាម បូករូវ អ៊ីសម៉ាអែល ស្អារា អូបាឌា និងហាណាន នោះសុទ្ធតែជាកូនរបស់អ័សេល។
កូនរបស់អ៊ូឡាម សុទ្ធតែជាអ្នកខ្លាំងពូកែ មានចិត្តក្លាហាន ស្ទាត់ក្នុងការបាញ់ធ្នូ ហើយគេមានកូន មានចៅជាច្រើន រួមទាំងអស់មានមួយរយហាសិបនាក់ នេះសុទ្ធតែជាកូនចៅរបស់បេនយ៉ាមីន។