គាត់ក៏បង្កើតកូនជាមួយហ៊ូស៊ីមដែរ គឺអ័ប៊ីធូប និងអែលផ្អាល។
យេអ៊ូស សុកយ៉ា និងមារម៉ា អ្នកទាំងនេះសុទ្ធតែជាកូនគាត់ ជាកំពូលលើវង្សរបស់ឪពុកគេ។
ឯកូនរបស់អែលផ្អាល គឺហេប៊ើរ មីសាម សេមើរ ជាអ្នកដែលសង់ក្រុងអូណូរ និងក្រុងឡូឌ ព្រមទាំងភូមិនៅជុំវិញទាំងប៉ុន្មាន។