កូនរបស់អ៊ូស៊ី គឺយីសរ៉ាហ៊ា ហើយកូនរបស់យីសរ៉ាហ៊ា គឺមីកែល អូបាឌា យ៉ូអែល និងយីសយ៉ា ទាំងអស់មានប្រាំនាក់ ដែលសុទ្ធតែជាមេដឹកនាំ
អែលកាណា យីសយ៉ា អ័សារាល យ៉ូអេស៊ើរ យ៉ាសុបៀម ជាពួកកូរេ
ឯកូនរបស់អ៊ូស៊ាល គឺមីកា ជាមេ និងយីសយ៉ាជាទីពីរ។
រីឯពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ គឺអេភើរ អ៊ីស៊ី អេលាល អាសរាល យេរេមី ហូដាវា និងយ៉ាឌាល នោះសុទ្ធតែជាអ្នកខ្លាំងពូកែ ដែលមានចិត្តក្លាហាន ជាមនុស្សមានឈ្មោះល្បី ហើយជាកំពូលលើវង្សរបស់ឪពុកគេ។
ហើយនៅជាមួយគេ មានពួកទាហានសម្រាប់ចម្បាំង ចំនួនបីម៉ឺនប្រាំមួយពាន់នាក់ តាមតំណតាមវង្សានុវង្សរបស់បុព្វបុរសគេ ព្រោះគេមានប្រពន្ធ មានកូនច្រើន។