ពួកលេវីជាបងប្អូនគេ ដែលបានតម្រូវឲ្យធ្វើការងារទាំងអស់នៅក្នុងរោងឧបោសថនៃព្រះដំណាក់របស់ព្រះ។
ទ្រង់បានប្រមូលពួកអ្នកកំពូលលើសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ និងពួកលេវីមក។
សេមើរជាកូនម៉ាសលី ម៉ាសលីជាកូនមូស៊ី មូស៊ីជាកូនម្រ៉ារី ម្រ៉ារីជាកូនលេវី។
ឯលោកអើរ៉ុន និងកូនៗរបស់លោក គេថ្វាយតង្វាយនៅលើអាសនានៃតង្វាយដុត និងអាសនាគ្រឿងក្រអូប ក៏បំពេញការងារទាំងអស់នៅក្នុងទីបរិសុទ្ធបំផុត និងការថ្វាយតង្វាយឲ្យធួននឹងបាបរបស់ពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់លោកម៉ូសេ ជាអ្នកបម្រើព្រះ។
ពួកកូនចៅគើសុនតាមគ្រួគេ ត្រូវបានទីក្រុងដប់បី ពីកុលសម្ព័ន្ធអ៊ីសាខារ អេស៊ើរ ណែបថាលី និងពីកុលសម្ព័ន្ធម៉ាណាសេដែលនៅស្រុកបាសាន។
ចំពោះពួកលេវីឯទៀតៗ គឺអំបូរម្រ៉ារី គេបានឲ្យក្រុងខ្លះ ពីកុលសម្ព័ន្ធសាប់យូឡូន គឺក្រុងយ៉ុកនាម និងវាលស្មៅជុំវិញ ក្រុងការថា និងវាលស្មៅជុំវិញ