សេផានាជាកូនថាហាត ថាហាតជាកូនអាស់ស៊ា អាស់ស៊ាជាកូនអេបៀសាប់ អេបៀសាប់ជាកូនកូរេ
អ័ម៉ាសាយជាកូនអែលកាណា អែលកាណាជាកូនយ៉ូអែល យ៉ូអែលជាកូនអ័សារា អ័សារាជាកូនសេផានា
កូរេជាកូនយីតសារ យីតសារជាកូនកេហាត់ កេហាត់ជាកូនលេវី លេវីជាកូនអ៊ីស្រាអែល។
ឱព្រះអើយ ព្រលឹងទូលបង្គំដង្ហក់រកព្រះអង្គ ដូចសត្វក្តាន់ដង្ហក់រកជ្រោះទឹក។
ឱព្រះអើយ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក បុព្វបុរសយើងខ្ញុំ បានប្រាប់យើងខ្ញុំ អំពីកិច្ចការដែលព្រះអង្គបានធ្វើ នៅជំនាន់របស់លោក គឺនៅសម័យចាស់បុរាណថា
ចិត្តរបស់ខ្ញុំពេញហៀរដោយពាក្យពេជន៍ដ៏ល្អ ខ្ញុំលើកកំណាព្យរបស់ខ្ញុំថ្វាយព្រះមហាក្សត្រ អណ្ដាតខ្ញុំប្រៀបដូចជាប៉ាកការបស់កវីនិពន្ធ ដែលត្រៀមជាស្រេច។
ប្រជាជនទាំងឡាយអើយ ចូរស្តាប់សេចក្ដីនេះ មនុស្សទាំងឡាយក្នុងពិភពលោកអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ
ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ ព្រះដំណាក់របស់ព្រះអង្គ គួរស្រឡាញ់ណាស់ហ្ន៎!
ឱព្រះយេហូវ៉ាអើយ ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ ព្រះអង្គបានលើកមុខពួកយ៉ាកុបឡើងវិញ ។