ពួកអ្នកដែលធ្វើការងារនោះ និងកូនចៅគេ គឺក្នុងពួកកូនចៅកេហាត់ មានហេម៉ានជាអ្នកចម្រៀង គាត់ជាកូនរបស់យ៉ូអែល ដែលជាកូនសាំយូអែល
ពួកលេវីក៏តម្រូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា
ដូច្នេះ ពួកអ្នកចម្រៀង គឺហេម៉ាន អេសាភ និងអេថាន ក៏កាន់ឈិងលង្ហិន សម្រាប់វាយឲ្យឮរងំ
ទ្រង់បានប្រមូលពួកអ្នកកំពូលលើសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ និងពួកលេវីមក។
មានបួនពាន់នាក់ ជាអ្នកឆ្មាំទ្វារ បួនពាន់នាក់ទៀត ជាអ្នកច្រៀងសរសើរដល់ព្រះយេហូវ៉ា ដោយប្រដាប់ភ្លេង ដែលដាវីឌបានធ្វើសម្រាប់ការច្រៀងសរសើរ។
ឯកូនរបស់សាំយូអែល គឺយ៉ូអែល ជាកូនច្បង ទីពីរគឺអ័ប៊ីយ៉ា។
គេបានប្រតិបត្តិក្នុងការច្រៀងនៅមុខរោងឧបោសថផង ត្រសាលជំនុំ ដរាបដល់ព្រះបាទសាឡូម៉ូនបានស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេចូលធ្វើការងារតាមវេនរៀងខ្លួន។
សាំយូអែលជាកូនអែលកាណា អែលកាណាជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនអេលាប អេលាបជាកូនណាហាត់
ក្នុងពួកកូនចៅហេម៉ាន មានយីអែល និងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា និងអ៊ូស៊ាល
ឯពួកលេវី ជាពួកអ្នកចម្រៀងទាំងប៉ុន្មាន គឺអេសាភ ហេម៉ាន យេឌូថិន ពួកកូនចៅ និងពួកបងប្អូន គេស្លៀកពាក់សំពត់ទេសឯកទាំងអស់គ្នា ឈរនៅខាងកើតអាសនា កាន់ឈិង ពិណ និងស៊ុង ហើយមានពួកសង្ឃមួយរយម្ភៃនាក់ ឈរជាមួយកំពុងតែផ្លុំត្រែដែរ)។
ឱព្រះយេហូវ៉ា ជាព្រះសង្គ្រោះរបស់ទូលបង្គំអើយ ទូលបង្គំស្រែកអំពាវនាវនៅចំពោះព្រះអង្គ ទាំងយប់ទាំងថ្ងៃ។
«ចូរនាំកុលសម្ព័ន្ធលេវីមកជិត ហើយឲ្យគេឈរនៅមុខសង្ឃអើរ៉ុន ដើម្បីឲ្យគេបានជួយការងារគាត់។
អ្នកត្រូវប្រគល់ពួកលេវីទៅអើរ៉ុន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកគេចេញពីក្នុងចំណោមពួកអ៊ីស្រាអែល ប្រគល់ផ្ដាច់ឲ្យគាត់។
នៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនអេលីហ៊ូវ អេលីហ៊ូវជាកូនថូហ៊ូវ ថូហ៊ូវជាកូនស៊ូភ ដែលជាពួកអេប្រាតា។
លុះដល់នាងហាណាមានទម្ងន់គ្រប់ខែហើយ ក៏សម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា សាំយូអែល ដោយនិយាយថា៖ «ខ្ញុំបានសូមកូននេះពីព្រះយេហូវ៉ា»។
ដូច្នេះ ខ្ញុំសូមប្រគល់កូននេះដល់ព្រះយេហូវ៉ា ទុកជារបស់ព្រះអង្គរហូតអស់មួយជីវិត»។ រួចលោកអែលកាណាក៏ថ្វាយបង្គំព្រះយេហូវ៉ានៅទីនោះ។