Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ របា‌ក្សត្រ 5:18

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​របស់​រូបេន ព្រម​ទាំង​ពួក​កាដ និង​ពួក​ម៉ាណា‌សេ​មួយ​ចំហៀង គេ​មាន​មនុស្ស​ក្លាហាន ដែល​អាច​កាន់​ខែល និង​ដាវ បាញ់​ធ្នូ ហើយ​ក៏​ថ្នឹក​ក្នុង​ចម្បាំង គឺ​មាន​ចំនួន​ប្រហែល​ជា​បួន​ម៉ឺន​បួន​ពាន់​ប្រាំពីរ​រយ​ហុកសិប​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន។

សូមមើលជំពូក ចម្លង

5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​រាជ្យ​ស្ដេច​សូល ពួក​គេ​បាន​ច្បាំង​នឹង​ពួក​ហាកា‌រេន ពួក​នោះ​ក៏​ចាញ់​គេ រួច​នៅ​ក្នុង​ទី​លំនៅ​របស់​ពួក​នោះ នៅ​ពេញ​ក្នុង​ស្រុក​កាឡាត​ប៉ែក​ខាង​កើត។

ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន។ អ្នក និង​អើរ៉ុន ត្រូវ​រាប់​ចំនួន​ពួក‌គេ តាម​អង្គ‌ភាព​របស់​គេ។

លោក​ម៉ូសេ​ក៏​ប្រគល់​នគរ​របស់​ស្ដេច​ស៊ីហុន សាសន៍​អាម៉ូរី និង​នគរ​របស់​ស្ដេច​អុក ស្រុក​បាសាន គឺ​ស្រុក​ទាំង​មូល និង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​នោះ ព្រម​ទាំង​ដែន​ដី​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​នោះ ឲ្យ​កូន​ចៅ​កាដ កូន​ចៅ​រូបេន និង​មួយ​ចំហៀង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​ជា​ពូជពង្ស​របស់​យ៉ូសែប។

លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ថា៖




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម