ពួកនោះរស់នៅស្រុកកាឡាត ក្នុងស្រុកបាសាន ក្នុងទីក្រុងតូចទាំងប៉ុន្មាននៅស្រុកនោះ និងវាលស្មៅទាំងប៉ុន្មានដែលនៅជុំវិញក្រុងសារ៉ុនរហូតដល់ព្រំប្រទល់របស់គេ។
ស៊ីតរ៉ាយដែលនៅស្រុកសារ៉ុន ជាអ្នកត្រួតលើហ្វូងសត្វ ដែលរកស៊ីនៅស្រុកសារ៉ុន ហើយសាផាត កូនអ័ឌឡាយ ជាអ្នកត្រួតលើហ្វូងសត្វ ដែលនៅច្រកភ្នំទាំងប៉ុន្មាន។
ឯអ័ហ៊ី ជាកូនអ័បឌាល ដែលជាកូនគូនី គាត់ជាមេលើវង្សឪពុកគេ។
ខ្ញុំជាផ្កាកុលាបដែលដុះនៅវាលសារ៉ុន ជាផ្កាកំភ្លឹងដែលដុះនៅច្រកភ្នំ។
គឺនឹងផ្កាឡើងយ៉ាងសន្ធឹក ក៏នឹងរីករាយដោយអំណរ និងបទចម្រៀងផង គេនឹងលើកសេចក្ដីសរសើរពីលម្អនៃព្រៃល្បាណូន ផ្ទេរទៅឲ្យដល់សមុទ្រខ្សាច់វិញ ព្រមទាំងសេចក្ដីរុងរឿងនៃភ្នំកើមែល និងវាលសារ៉ុនផង គេនឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា។
វាលសារ៉ុននឹងក្លាយជាទីឃ្វាលហ្វូងចៀម ហើយច្រកភ្នំអាកោរជាកន្លែងហ្វូងគោដេក សម្រាប់ពួកប្រជារាស្ត្ររបស់យើងដែលបានស្វែងរកយើង។
មនុស្សទាំងប៉ុន្មាននៅក្រុងលីដា និងស្រុកសារ៉ូន ឃើញដូច្នោះ គេក៏ងាកបែរមករកព្រះអម្ចាស់។
លោកម៉ូសេក៏ឲ្យមួយចំណែកដល់កុលសម្ព័ន្ធកាដដែរ គឺដល់ពួកកូនចៅកាដ តាមពូជអំបូររបស់គេ។
នេះហើយជាមត៌ករបស់ពួកកូនចៅកាដ តាមពូជអំបូររបស់គេ ព្រមទាំងទីក្រុង និងភូមិរបស់គេទាំងប៉ុន្មានផង។